សន្និសីទអនឡាញទូទាំងប្រទេស៖ វៀតណាមបង្កើតចំណុចលោតផ្លោះដើម្បីការអភិវឌ្ឍសម្រាប់ឆ្នាំ២០១៩

(VOVWORLD) - សន្និសីទអនឡាញទូទាំងប្រទេសរវាងរដ្ឋាភិបាលជាមួយនឹងតំបន់នានាបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៨ ខែធ្នូ នៅតាមខេត្ត ក្រុម ចំនួន៦០កន្លែង ទូទាំងប្រទេស។ 
សន្និសីទអនឡាញទូទាំងប្រទេស៖ វៀតណាមបង្កើតចំណុចលោតផ្លោះដើម្បីការអភិវឌ្ឍសម្រាប់ឆ្នាំ២០១៩ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិបើកសន្និសីទ 

សន្និសីទនេះ អញ្ជើញមានការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក  Nguyen Phu Trong នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំក្រ សួង ស្ថាប័ននានា រួមទាំងថ្នាក់ដឹកនាំមូលដ្ឋានចំនួន ៦៣ រូបទៀត។ សន្និ សីទនេះសំដៅអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការទូទាត់ថវិការដ្ឋសម្រាប់ឆ្នាំ ២០១៩។

អញ្ជើញថ្លែងមតិនៅពិធីបើកព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ចាំបាច់ត្រូវស្វែងរកនូវដំណោះស្រាយរឹងមាំដើម្បីប្រមូល ប្រភពធនធានសម្រាប់ការអភិវឌ្ឍ រួមទាំងមានការពិភាក្សាដើម្បីឈានដល់ការសម្រេចនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមទាំងមូល ឆ្នាំ 2019  ជាមួយនឹងពាក្យស្លោក ១២ ពាក្យ គឺ “វិន័យ សុចរិតភាព សកម្មភាព ភាពច្នៃប្រឌិត ប្រសិទ្ធភាព, របកគំឃើញ”។ នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីទស្សនៈ៖ “វៀតណាមនឹងមិនធ្វើពាណិជ្ជកម្មរវាងគុណភាពនិងកំណើនទេ ប៉ុន្តែត្រូវតែសម្រេចឲ្យបានទាំង ២ ប្រការនេះ។ រដ្ឋាភិបាលតែងតែប្រកាន់យកនូវគោលការណ៍គ្រឹះចំនូន៣ គឺសេដ្ឋកិច្ច សង្គមនិងបរិស្ថាន។ ទន្ទឹមនឹងការពង្រីកឲ្យបានល្អបំផុត រាល់សមិទ្ធផលដែលសម្រេចបាននោះ វៀតណាមគួរតែម្ចាស់ការស្វែងរកកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ ក្នុងនោះ មានការជម្រុញបដិវត្តន៍ ៤.០ ជំរុញការបំផុសគំនិតនិងសក្តានុពលរបស់ជនជាតិវៀត ណាមទាំង ១០០លាននាក់ នៅក្នុងនិងក្រៅប្រទេសផងដែរ”។

អញ្ជើញថ្លែងមតិនៅសន្និសីទ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ  Nguyen Phu Trong បានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៩ គឺជាឆ្នាំពោរពេញទៅដោយសារៈសំខាន់។ ដូច្នេះ វៀតណាមត្រូវបន្តពង្រឹងគ្រឹះម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណានិងបង្កើនសមត្ថភាព ដោះស្រាយភាពចលាចលមិនធម្មតានៃទីផ្សារ ជាពិសេសទីផ្សារពិភពលោក។ ស្តីពីកិច្ចការបរទេសក្នុងឆ្នាំ ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖  “ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ គឺត្រូវពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋនិងសន្តិសុខប្រជាជន។ លើកកម្ពស់កិច្ចការបរទេសយ៉ាងទូលំទូលាយក្នុងវិស័យការពារជាតិនិងសន្តិសុខ ឈរលើស្មារតីនៃការរក្សាទឹកដីប្រទេសជាតិពីចម្ងាយ ជាពិសេស ម្ចាស់ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងអស់លើទូទាំងពិភពលោក។ រៀបចំយ៉ាងល្អនូវសកម្មភាពកកិច្ចការបរទេសទ្វេភាគីនិងពហុភាគី សំដៅបង្កលក្ខណៈងាយស្រួលសំរាប់ជនវៀតណាមនៅឯបរទេសក្នុងការចូលរួមចំណែកកសាងប្រទេសជាតិ”។

នៅក្នុងថ្ងៃនេះ សន្និសីទក៏បានស្តាប់នូវមតិយោបល់និងសំណូមពររបស់ថ្នាក់ដឹកនាំមូលដ្ឋាននានាដើម្បីបំពេញភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ