សន្និសីទអនឡាញអនុវត្តអនុក្រឹត្យលេខ៩៨ស្តីពីគោលនយោបាយអភិវឌ្ឍន៍សហករណ៍
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ខែសីហានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទអនឡាយ អនុវត្តន៍អនុក្រឹត្យលេខ៩៨ ឆ្នាំ២០១៨ របស់រដ្ឋាភិបាលនិងសេចក្តីសម្រេចចិត្ត លេខ៤៦១ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍន៍សហករណ៍ ចំនួន ១៥ម៉ឺន និងសម្ព័ន្ធសហករណ៍កសិកម្មដែលប្រតិបត្តិសកម្មភាពប្រកបដោយប្រសិទ្ធ ភាព។
នេះជាសន្និសីទមានសារៈសំខាន់លើកទី៥របស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៨ នេះ សំដៅផ្តោតលើការអភិវឌ្ឍកសិកម្ម ជនបទនិងកសាងជនបទថ្មី ពីឥឡូវនេះ រហូតដល់ឆ្នាំ២០២០និងបណ្តាឆ្នាំបន្តបន្ទាប់ទៀត។
នៅក្នុងសន្និសីទនេះ តំណាងនានាបានអះអាងថា សេចក្តីសម្រេចចិត្តរបស់នា យករដ្ឋមន្ត្រីរដ្ឋាភិបាល អំពីការអភិវឌ្ឍសហករណ៍និងសម្ព័ន្ធសហករណ៍ចំនួន១៥ ម៉ឺននេះនឹងបង្កលក្ខណអំណោយ ផលសម្រាប់ការប្រើប្រាស់ផលិតផលកសិកម្ម។ លោក Ma Quang Trung ប្រធាននាយកដ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការ ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទបានចាត់ទុកថា៖
“ការអភិវឌ្ឍន៍សហករណ៍និងសម្ព័ន្ធសហករណ៍ ចំនួន ១៥ម៉ឺននេះ គឺជាកិច្ចការដ៏សំ ខាន់ដែលត្រូវអនុវត្តនៅឆ្នាំ២០២០ ។ ម្យ៉ាងវិញទៀត នេះគឺជាចំណុចស្នូលសម្រាប់ សហគ្រាសធ្វើការវិនិយោគលើវិស័យកសិកម្មនិងជនបទ។ ហើយនេះក៏ជាខ្សែ ចង្វាក់តភ្ជាប់ ត្រូវបានបង្កើតឡើងដើម្បីបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់ផលិតកម្មនិងការប្រើប្រាស់ផលិតផល”។
យោងតាមអង្គសន្និសីទ នារយៈពេលខាងមុខ ចាំបាច់ជម្រុញការឃោសនា ដើម្បី ឱ្យប្រជាជននិងសហករណ៍យល់ពីលក្ខណៈរបស់សហករណ៍និងមើលឃើញ នូវ តួនាទីរបស់សហករណ៍នៅក្នុងវិស័យកសិកម្មប្រកួតប្រជែង។ សហករណ៍ទាំង ១៥ ម៉ឺននេះ ត្រូវតែក្លាយទៅជាកោសិការស្នូលដើម្បីតភ្ជាប់ជាមួយអាជីវកម្ម៕