(VOVworld) - នៅវៀតណាមនាបច្ចុប្បន្នមានផ្ទៃដីដាំដើមកាហ្វេជាង៦៤០ពាន់ហិក
តា ភាគច្រើនស្ថិតនៅតំបន់ Tay Nguyen (តំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម)។ កាហ្វេវៀតណាមត្រូវបាននាំចេញទៅប្រទេសនិងតំបន់ដែនដីចំនួន៦០លើពិភព
លោក។ក្នុងឆ្នាំ២០១៤ តំលៃប្រាក់នៃការនាំចេញកាហ្វេរបស់វៀតណាមទទួលបាន ៣,៤ពាន់លានដុល្លាអាមេរិក ជាប្រទេសនាំចេញកាហ្វេច្រើនទី២លើពិភពលោក
និង ជាប្រទេសដឹកនាំក្នុងការផលិតការហ្វេ robusta ដែលស្រូបយក១/៥នៃបរិមាណ
កា ហ្វេសរុបលើទូទាំងពិភពលោក។ទោះជាយ៉ាងណា ផ្នែកកាហ្វេវៀតណាមមាន
ទ្រង់ ទ្រាយអភិវឌ្ឍន៍មិនស្ថិរភាពឡើយនិងខ្វះបច្ចេកវិទ្យាកែច្នៃ។នៅសន្និសីទអំពី
ការ អភិវឌ្ឍន៍ផ្នែកកាហ្វេវៀតណាមប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅនា
ព្រឹក ថ្ងៃទី១១ មិនា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ស្ថិតនៅតំបន់ខ្ពង់រាប
ភាគ កណ្ដាលវៀតណាម រដ្ឋមន្ត្រីក្តសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម
លោក Cao Duc Phat បានចាត់ទុកថា សន្និសីទនេះមិនត្រឹមតែសំដៅផ្ដល់ព័ត៏មាន
ប៉ុណ្ណោះទេ ថែមទាំងនាំចេញដំណោះស្រាយជាច្រើន ដើម្បីផ្នែកកាហ្វេវៀតណាម
អភិវឌ្ឍន៍ប្រកបដោយចីរភាព៖
|
រដ្ឋមន្ត្រីក្តសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat ថ្លែងមតិនៅសន្និសីទនេះ |
“នេះគឺជាសន្និសីទរបស់បណ្ដាតំបន់ អ្នកគ្រប់គ្រង អាជីវករ អ្នកវិទ្យាសាស្ត្រ និង មនុស្សទាំងអស់ដែលយកចិត្តទុកដាក់ដល់ផ្នែកកាហ្វេវៀតណាម។តាមនោះ
យើង រួមគ្នាកំណត់រាល់ឧត្តមភាពនិងកំហិត ហើយកំណត់ការផ្ដួចផ្ដើមគំនិត
ដំណោះ ស្រាយនានាដើម្បីអភិវឌ្ឍន៍ផ្នែកកាហ្វេវៀតណាមប្រកបដោយចីរភាព
នាំមកនូវ ប្រសិទ្ធភាពដ៏ធំធេងសំរាប់អ្នកដាំដើមកាហ្វេនិងប្រទេសវៀតណាម”៕