សន្និសីទអាស៊ាន+៣ អាស៊ាន+១។

សន្និសីទអាស៊ាន+៣ អាស៊ាន+១។ - ảnh 1
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ ជាមួយចិននិងជប៉ុន។ (vov.vn)


        VOV-ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦
(AMM​46) នាថ្ងៃទី៣០មិថុនានៅប៊្រុយណេបានប្រព្រឹត្តទៅបណ្ដាសន្និសីទសំខាន់ៗ​
គឺ​សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន អាស៊ាន+៣ អាស៊ាន+១ ជាមួយចិននិង
​ជប៉ុន។ នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ (ជាមួយចិនជប៉ុននិង​កូរ៉េ​ខាង
ត្បូង) បណ្ដារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវបន្តជំរុញអនុវត្តមានប្រសិទ្ធភាព​ជាង​ទៀតផែនការការងារអាស៊ាន+៣ ដំណាក់កាល២០០៧-២០១៣ សំដៅធ្វើឲ្យ​ជ្រាលជ្រៅថែមទៀតដំណើរការសហប្រតិបត្តិការអាស៊ាន+៣។

        នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+១ជាមួយចិន ភាគីទាំងពីរបាន​ឯកភាពសហការរៀបចំសកម្មភាពរំលឹកខួបលើកទី១០ ទំនាក់ទំនងដៃគូរ​យុទ្ធ
សាស្ត្រក្នុងឆ្នាំ២០១៣ ក្នុងនោះមានសន្និសីទរដ្ឋមន្ត្រីការបរទេសពិសេស​អាស៊ាន
-ចិននាខែសីហាខាងមុខនៅចិន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា​អាស៊ាន​និង​ចិន
ត្រូវបន្តអនុវត្តយ៉ាងពេញលេញកិច្ចសន្យាដែលបានលើកឡើង ក្នុងសេចក្តី​ថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង
សេច​ក្តីថ្លែងការណ៍ជាន់ខ្ពស់អាស៊ាន-ចិនរំលឹកខួបអនុស្សាវរីយ៍លើកទី១០ ​DOC
សំដៅ​រក្សាសន្តិភាពស្ថិរភាពនៅដំបន់និងសមុទ្រខាងកើត​ជំរុញពិគ្រោះដើម្បី​
ឆ្ពោះ​ទៅកសាងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។

        នៅសន្និសីទ ភាគីទាំងពីរបានឯកភាពចាប់ផ្ដើមការពិគ្រោះជាផ្លូវការនៅថ្នាក់
SOM អាស៊ាន-ចិនអំពី COC តាមនោះនឹងរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-
ចិនលើកទី៦និងក្រុមការងារអាស៊ាន-ចិនលើកទី៩នាខែកញ្ញាឆ្នាំនេះនៅចិន។

        នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន​ ភាគីទាំងពីរបានសន្យាបង្កើន​ការខំប្រឹងប្រែងសំរេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មនិងវិនិយោគ បង្កើត​បុព្វបទកសាងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យអាស៊ាន-ជប៉ុន។​ អាស៊ានវាយតំលៃ​ខ្
ពស់ ការដែលជប៉ុនគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធដំបន់ក៏ដូចជា​សន្យាបន្តជួយឧបត្ថម្ភអាស៊ានអនុវត្តផែនការមេ អំពីតភ្ជាប់អាស៊ាននិងការផ្ដើម​គំនិតចងសម្ព័ន្ធអាស៊ានជាដើម។ ភាគីទាំងពីរនឹងសហការត្រៀមរៀបចំសន្និសីទ​ជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទំនាក់ទំនងសន្ទនាអាស៊ាន-ជប៉ុន​(ចាប់​ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣) នៅទីក្រុងតូក្យូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ