សួនឧទ្យានជាតិ Phong Nha – Ke Bang ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិលើកទី២

(VOV)_នាយប់ថ្ងៃទី១៤ សីៅហា នៅទីក្រុង Dong Hoi ខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) លោកស្រី Katherine Muller Marin ប្រធានា​ការិយាល័យ​ដំ
ណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហ​ប្រជាជាតិ​ (UNESCO)
ប្រចាំនៅវៀតណាម និងអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា ​និងទេសចរណ៍វៀតណាម 
លោកស្រី Dang Thi Bich Lien បានប្រគល់ជូនលិខិត​ទទួលស្គាល់ សួនឧទ្យានជាតិ
 Phong Nha – Ke Bang ជាបេតិកភ័ណ្ឌធម្មជាតិ​ ពិភពលោក លើកទី២ ។

សួនឧទ្យានជាតិ Phong Nha – Ke Bang ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិលើកទី២ - ảnh 1
សួនឧទ្យានជាតិ Phong Nha – Ke Bang


          បន្ទាប់នោះ គឺការបាញ់កាំជ្រួចផ្កានៅលើទន្លេ Nhat Le ចាប់ផ្តើមអោយពិធី
បុណ្យរូងភ្នំ Quang Binh ឆ្នាំ ២០១៥។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី​វៀត
ណាម  លោក NguyenXuan Phuc បានសង្កត់ធ្ងន់ថា៖

          “ ខ្ញុំស្នើអោយគ្រប់ក្រសួង ស្ថាប័ន និងអ្នកវិទ្យាសាស្ត្រនានា ត្រូវបន្ត​រួមវិភាគ
​ទាន​ច្រើនថែមទៀត ដើម្បីរួមជាមួយខេត្ត Quang Binh រក្សា អភិរក្ស និងពង្រីក​សួន
​ឧទ្យានជាតិ Phong Nha – Ke Bang ប្រកបដោយនិរន្តរភាព។​ រួមជាមួយ​នោះ​ អនុវត្ត
តាមសំណូមពរនានា អំពីការអភិរក្ស របស់អង្គការ UNESCO រួមចំណែកលើកកំពស់
ជីវភាពរស់នៅរបស់ប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​​ជាពិសេសគឺអភិវឌ្ឍន៍ទេស
ចរណ៍ខេត្ត Quang Binh និយាយដោយឡែក​ និងប្រទេសទាំងមូល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ