ស្នើឲ្យឥណ្ឌា បើកទីផ្សារសម្រាប់ផលិតផលកសិកម្មនិងផ្លែឈើស្រស់របស់វៀតណាម

(VOVWORLD) - ក្នុងជំនួបពិភាក្សាការងារជាមួយលោក Sandeep Arya ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំនៅវៀតណាម នាថ្ងៃទី ១៤ កុម្ភៈ នៅទីស្នាក់ការក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោករដ្ឋមន្ត្រី Nguyen Hong Dien បានសង្កត់ធ្ងន់ថា ដើម្បីធ្វើអាជីវកម្មឱ្យបានពេញលេញប្រកបដោយសក្តានុពលគ្រប់គ្រាន់ ក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងឥណ្ឌា ទីក្រុងហាណូយ និងញូវដេលី ចាំបាច់ត្រូវបង្កើនសកម្មភាពជំរុញពាណិជ្ជកម្មសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ។
ស្នើឲ្យឥណ្ឌា បើកទីផ្សារសម្រាប់ផលិតផលកសិកម្មនិងផ្លែឈើស្រស់របស់វៀតណាម - ảnh 1លោករដ្ឋមន្ត្រី Nguyen Hong Dien បានទទួលជួបលោក Sandeep Arya ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំនៅវៀតណាម (រូបភាព៖ congthuong.vn)

ទន្ទឹមនឹងនោះ រៀបចំសកម្មភាពតភ្ជាប់អាជីវកម្មលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើម ជាពិសេសក្នុងវិស័យឧស្សាហកម្មដែលភាគីទាំងពីរមានចំណុចខ្លាំងដូចជា៖ វត្ថុធាតុដើមវាយនភណ្ឌ គ្រឿងបន្លាស់ ស្បែក និងស្បែកជើង ឱសថមកពីឥណ្ឌា; ផលិតផលកសិកម្ម និងជលផល អាហារពីប្រទេសវៀតណាម។ លើសពីនេះ លើកពីនេះ លោករដ្ឋមន្ត្រីបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជួយពន្លឿនដំណើរការផ្តល់អាជ្ញាប័ណ្ណនាំចូលផ្លែឈើវៀតណាម ហើយនៅចំពោះមុខគឺ ផ្លែមៀន កូ្រចថ្លុង សាវម៉ាវ និងទុរេន បន្ទាប់មកប្រភេទផ្សេងទៀតដូចជា ផ្លែប័រ ដូង ឪឡឹក ស្ត្របឺរីជាដើម។

ខាងភាគីឥណ្ឌា លោកឯកអគ្គរដ្ឋទូត Sandeep Arya បានអះអាងថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ឥណ្ឌាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលរវាងប្រទេសទាំងពីរ លើវិស័យដែលអាចបើកទូលាយនូវវិស័យជាច្រើន ក៏ដូចជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងឥឡូវនេះ និងនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ