ស្បែកជើងវៀតណាមមានឱកាសជាច្រើនដើម្បីអភិវឌ្ឍន៍

(VOVWORLD) - លោក Diep Thanh Kiet អនុប្រធានសមាគមន៍ស្បែកជើង កាបូបដៃ វៀតណាម (Lefaso) បានឲ្យដឹងថា នាបច្ចុប្បន្ន វៀតណាមបានឈានឡើងលំដាប់ថ្នាក់ទី២ លើពិភពលោកអំពីការនាំចេញនិងលំដាប់ទី៣អំពីការផលិតស្បែកជើង។ តាមលោករូបនេះថា ផ្នែកស្បែកជើងវៀតណាម មានឱកាសជាច្រើនដើម្បី អភិវឌ្ឍន៍ក្នុងរយៈពេល២០ឆ្នាំខាងមុខ។
        ទោះបីត្រូវជួបប្រទះនឹងការសាកល្បងមិនតិចតួចក្ដី ប៉ុន្តែផ្នែកស្បែកជើង វៀតណាម នៅមានឧត្តមភាពជាច្រើនដើម្បីប្រកួតប្រជែងក្នុងរយៈពេល២០ឆ្នាំ ខាងមុខ។ នេះជាការវាយតំលៃរបស់អ្នកជំនាញការនៅសន្និសីទកំពូលផ្នែកស្បែក ជើងវៀតណាមឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាថ្ងៃទី២១ មីនា។ លោក Diep Thanh Kiet អនុប្រធានសមាគមន៍ស្បែកជើង កាបូបដៃ វៀតណាម (Lefaso) បានឲ្យដឹងថា នាបច្ចុប្បន្ន វៀតណាមបានឈានឡើងលំដាប់ថ្នាក់ទី២ លើពិភពលោកអំពីការនាំចេញនិងលំដាប់ទី៣អំពីការផលិតស្បែកជើង។ តាមលោករូបនេះថា ផ្នែកស្បែកជើងវៀតណាម មានឱកាសជាច្រើនដើម្បី អភិវឌ្ឍន៍ក្នុងរយៈពេល២០ឆ្នាំខាងមុខ។ ជាក់ស្ដែងគឺ វៀតណាមបាននិងកំពុង ធ្វើសមាហរណកម្មយ៉ាងទូលំទូលាយទៅក្នុងខឿនសេដ្ឋកិច្ចទីផ្សារ ដោយកិច្ចព្រម ព្រៀង FTA ជាច្រើនដែលត្រូវបានចុះហត្ថលេខា ក្នុងនោះ មាន FTA ជាមួយ ទីផ្សារធំៗដូចជា EU ជប៉ុន រុស្ស៊ី អាស៊ាន ជាដើម។ក្រៅពីនោះ រដ្ឋាភិបាលវៀត ណាមកំពុងមានគោលនយោបាយជាច្រើនដែលអនុគ្រោះតំបន់សហគ្រាស ឯកជន ពិសេសគឺសហគ្រាសនៃផ្នែកឧស្សាហកម្មឧបត្ថម្ភ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ