សប្ដាហ៍ទំនិញវៀតណាមនៅបារាំងប្រព្រឹត្តទៅប្រកបដោយជោគជ័យ
|
សប្ដាហ៍ទំនិញវៀតណាមនៅបារាំងប្រព្រឹត្តទៅប្រកបដោយជោគជ័យ |
(VOV)_សប្ដាហ៍ ទំនិញវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុង Lyon (ប្រទេសបា
រាំង)។ ព្រឹត្តិការណ៍នេះបានទាក់ទាញអង្គភាពអាជីវកម្មបារាំងចំនួន១០០និងអង្គ
ភាពអាជីវកម្មវៀតណាមចំនួន២០។ ក៏ក្នុងឱកាស នេះដែរ ក្រសួងឧស្សាហ ពាណិជ្ជ
កម្មវៀតណាម បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅបារាំង និងស
ភាពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់ Rhone Alpes រៀបចំសិក្ខាសាល៖ វៀតណាម-ខឿន
សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងក្លា ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មក្តាប់ជាបឱ
កាសបន្ទាប់ពីពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU ( EVFTA) បាន
ចុះហត្ថលេខាជាផ្លូវការ។ អនុរដ្ឋមន្ត្រី ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក
ស្រី Ho Thi Kim Thoa បានអោយដឹងថា៖
” EVFTA នឹងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម រវាងវៀតណាមនិងEU ជួយបើក
ទូលាយទីផ្សារសំរាប់មុខទំនិញនាំចេញ ជាពិសេសគឺផលិតផលដែលភាគីទាំងពីរមាន
ឧត្តមភាព។ ពេលដែលកិច្ចព្រមព្រៀងបានអនុវត្ត មុខទំនិញនាំចេញសំខាន់របស់
EU និងមុខទំនិញមួយចំនួនរបស់វៀតណាម ដូចជា៖កសិផល ស្បែកជើង តម្បាញ
កាត់ដេរ ជលផលនឹងទទួលបានអាទិភាពមួយចំនួន នៅពេលជ្រៀតចូលទីផ្សារ
ភាគីឯទៀត។ ដោយមានខឿនសេដ្ឋកិច្ចសកម្ម និងទីផ្សារមានចំនួនប្រជាជន
ជាង៩០លាននាក់ អាចអះអាងបានថា៖ សក្ដានុភាពដើម្បីអង្គភាពអាជីវកម្មបា
រាំងបន្តអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្ម ជាមួយវៀតណាម គឺច្បាស់
លាស់ណាស់៕”