|
សប្ដាហ៍ទេសចរណ៍ Quang Ninh ២០១៤នឹងទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ៥សែននាក់ (VOV) |
Vovworld-នៅសន្និសីទកាសែតឧទ្ទេសនាមអំពីសប្ដាហ៍ទេសចរណ៍ Quang
Ninh ឆ្នាំ២០១៤ នាថ្ងៃទី៤មេសា លោក Hoang Quoc Thai នាយករងមន្ទីវប្បធម៍
កីឡានិងទេសចរណ៍ Quang Ninh បានឲ្យដឹងថា តាមគំរោង សប្ដាហ៍ទេសចរណ៍
Quang Ninh ឆ្នាំ២០១៤ នឹងបានប្រព្រឹត្តទៅដ៏ទូលំទូលាយលើទូទាំងខេត្តជាមួយ
បណ្ដាសកម្មភាពពិសេសគួរឲ្យទាក់ទាញ។ ចំណុចសំខាន់បំផុតគឺកម្មវិធី Carnaval
Ha Long រៀបចំនាយប់ថ្ងៃទី៣០មេសានៅទីក្រុង Ha Long។ ជាមួយប្រធានបទ
Quang Ninh ប្រមូលផ្ដុំនិងពង្រីក Carnaval Ha Long 2014 ត្រូវបានសម្ដែងតាមរូប
ភាពលើដងវិថី រួមផ្សំនឹងសម្ដែងលើរោងល្ខោន។ រួមជាមួយ Carnaval Ha Long
សប្ដាហ៍ទេសចរណ៍ Quang Ninh ឆ្នាំ២០១៤នៅបានសម្ដែងតាមរយៈសកម្មភាព
ដូចជាពិធីបុណ្យផ្កា Sakura ពិពណ៌វិចិត្រ-រូបថត ជាដើម៕