សប្ដាហ៍ទេសចរណ៍ – បេតិកភណ្ឌវប្បធម៌បឹង Ba Be ឆ្នាំ ២០២២
(VOVWORLD) - ជាមួយនឹងសារថា “ Bac Kan - គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព និងគួរឲ្យទាក់ទាញ” វិស័យទេសចរណ៍ខេត្ត Bac Kan ត្រូវបានរំពឹងថា នឹងក្លាយជាគោលដៅជាទីពេញចិត្តរបស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
សួនដំណាំត្រសក់ក្រអូប OCOP នៃខេត្ត Bac Kan។ រូបថត៖ VOV |
គណៈកម្មាធិការប្រជាជនខេត្ត Bac Kan បានរៀបចំ “សប្ដាហ៍ទេសចរណ៍-បេតិកភណ្ឌវប្បធម៌បឹង Ba Be ឆ្នាំ ២០២២” ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមិថុនា ដោយមានសេរីព្រឹត្តិការណ៍ ដូចជា៖ សន្និសីទផ្សព្វផ្សាយនិងជំរុញទេសចរណ៍បឹង Ba Be; មហោស្រពម្ហូបអាហារបណ្ដាជនជាតិ និងការតាំងពិព័រណ៍ ឧទ្ទេសនាមផលិតផលកសិកម្ម នៃកម្មវិធី “ឃុំមួយផលិតផលមួយ" (OCOP) ខេត្ត Bac Kan រួមមានស្តង់ទំនិញចំនួន ៣២ ដែលក្នុងនោះ ស្តង់ដាក់តាំងបង្ហាញម្ហូបអាហារមានចំនួន ១៦ និងស្ដង់ដាក់តាំងបង្ហាញផលិតផលមានចំនួន ១៦។ ជាមួយនឹងសារ “Bac Kan - គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព និងគួរឲ្យទាក់ទាញ” វិស័យទេសចរណ៍ខេត្ត Bac Kan ត្រូវបានរំពឹងថា នឹងក្លាយជាគោលដៅជាទីពេញចិត្តរបស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ លោក Pham Duy Hung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Kan មានប្រសាសន៍ថា៖ "ដោយបានរៀបចំសប្តាហ៍ទេសចរណ៍បឹង Ba Be យើងខ្ញុំនឹងនាំយកគុណ តម្លៃអំពីរូបភាពនៃស្រុកកំណើត Bac Kan ក៏ដូចជាទេសភាពនៃបឹង Ba Be និង ប្រជាជនខេត្ត Bac Kan ទៅកាន់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ សកម្មភាពនេះ សំដៅទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តបឹង Ba Be និយាយដោយឡែក និងខេត្ត Bac Kan និយាយរួម ក៏ដូចជាផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃខេត្ត Bac Kan ដើម្បីទាក់ទាញវិនិយោគិនមកកាន់ខេត្ត Bac Kan ដើម្បីបង្កើនផលិតផលទេសចរណ៍ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើវិស័យទេសចរណ៍ខេត្ត Bac Kan អភិវឌ្ឍន៍នាពេលអនាគត។”
ចំណុចលេចធ្លោនៃ “សប្ដាហ៍ទេសចរណ៍-បេតិកភណ្ឌវប្បធម៌បឹង Ba Be ឆ្នាំ២០២២" គឺជាពិធីប្រកាសបេតិកភណ្ឌវប្បធម៌អរូបីជាតិ “ពិធីប្រគល់អត្តសញ្ញាណរបស់ជនជាតិ Dao Tien" នៅឃុំ Don Phong ស្រុក Bach Thong និង “របាំចាន" របស់ជនជាតិ Tay នៅខេត្ត Bac Kan ។ លើសពីនេះទៅទៀត នៅថ្ងៃទី ៨ និងទី ៥ ខែមិថុនា នឹងប្រព្រឹត្តិទៅមហោស្រពចម្រៀង Then - ចាប៉ី Tinh និងការបង្ហាញម៉ូតសំលៀកបំពាក់បណ្ដាជនជាតិនៅខេត្ត Bac Kan រួមជាមួយនឹងសកម្មភាពវប្បធម៌ និង កីឡាបណ្តាជនជាតិជាច្រើនផងដែរ៕