សប្ដាហ៍ទេសចរណ៍បៃតងនៅវាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៥

(VOVworld) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh ទើបនឹងបានយល់
ព្រមជាមួយសំណើររបស់សមាជិកអចិន្ត្រៃនៃគណៈកម្មការទទួលបន្ទុក តំបន់
Nam Bo ខាងលិច អំពីកម្មវិធីរួមនិងសមាសភាពធ្វើជាអធិបតី សប្ដាហ៍ទេសចរណ៍
បៃតងនៅតំបន់វាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៥។ព្រឹត្តិការណ៍នេះមានការ
ចូលរួមរបស់ខេត្ត ក្រុងមានឧត្តមភាពអំពីទេសចរណ៍ នៅទូទាំងប្រទេស ទីក្រុង
ធំៗនៃប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គដូចជា កម្ពុជា ថៃ ម៉ីយ៉ាន់ម៉ា ឡាវ និង
អង្គការ អង្គភាពអាជីវកម្មបរទេសផ្សេងមួយចំនួន។សប្ដាហ៍ ទេសចរណ៍បៃតង
នៅតំបន់វាលទំនាបទន្លេ Cuu Long ត្រូវបានសង្ឃឹមថា នឹងធ្វើ ឲ្យផ្នែកទេសចរណ៍
នៅតំបន់មានការប្រែប្រួលយ៉ាងខ្លាំងក្លានាពេលខាងមុខ រួម ចំណែកយ៉ាងសកម្ម
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់។តាមរយៈកម្មវិធី នេះ ខេត្តក្រុងនានា
នៅតំបន់នឹងផ្សព្វផ្សាយឧត្តមភាពអំពីវិស័យទេសចរណ៍នៃ តំបន់វាលទំនាប
ទន្លេ Cuu Long ឧទ្ទេសនាមអំពីសក្ដានុភាពទេសចរណ៍និង ផលិតផលវប្បធម៌
ទេសចរណ៍ដ៏វិសេសវិសាលនៃតំបន់ទៀតផង។
សប្ដាហ៍ទេសចរណ៍បៃតងនៅវាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៥ - ảnh 1

តាមគំរោង សប្ដាហ៍ទេសចរណ៍បៃតងនៅតំបន់វាលទំនាបទន្លេ Cuu Long នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ មិថុនា ដល់ថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៥នៅខេត្ត
 Can Tho ភាគខាងត្បូងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ