សប្ដាហ៍ធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី២ រដ្ឋសភានីតិាកលទី១៥
(VOVWORLD) - ក្នុងសប្ដាហ៍ធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ ដែលបានធ្វើឡើងតាមទម្រង់ប្រជុំដោយផ្ទាល់ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ ខ្លឹមសារសំខាន់ជាច្រើននឹងត្រូវបានលើកយកមកពិភាក្សានិងសម្រេច។
រូបថត៖ VNA |
ក្នុងថ្ងៃដំបូង រដ្ឋសភានឹងពិភាក្សានៅសាលប្រជុំអំពី៖ លទ្ធផលនៃការអនុវត្តផែនការសេដ្ឋកិច្ចសង្គមឆ្នាំ២០២១; គម្រោងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២២; របាយការណ៍ស្ដីពីការងារបង្ការ ទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ និងស្ថានការណ៍អនុវត្តសេចក្ដីសម្រេចចិត្តលេខ៣០/២០២១/QH១៥ស្ដីពីសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥; ស្ថានការណ៍អនុវត្តថវិការដ្ឋឆ្នាំ២០២១ គម្រោងថវិការដ្ឋ វិធានការបែងចែកថវិកាមជ្ឈឹមឆ្នាំ២០២២ និងផែនការហិរញ្ញវត្ថុ-ថវិការដ្ឋរយៈពេល៣ឆ្នាំដំណាក់កាល២០២២-២០២៤។
បន្ទាប់នោះ រដ្ឋសភានឹងដំណើរការសកម្មភាពសួរដេញដោលនិងឆ្លើយសំណួរដេញដោល។ រដ្ឋមន្រ្តីនៃក្រសួងចំនួន៤ រួមមាន៖ សុខាភិបាល; ការងារ-យុទ្ធជនពិការនិសង្គមកិច្ច; ផែនការនិងវិនិយោគ; អប់រំនិងបណ្ដុះបណ្ដាល នឹងអញ្ជើញចូលរួមឆ្លើយសំណួរដេញដោលអំពីបញ្ហាមួយចំនួនដែលម្ចាស់ឆ្នោតកំពុងយកចិត្តទុកដាក់។ បន្ទាប់ពីបណ្ដារដ្ឋមន្រ្តីឆ្លើយសំណួរដេញដោល រដ្ឋសភានឹងទុកពេលវេលាសម្រាប់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលរាយការណ៍ បកស្រាយបំភ្លឺ ហើយឆ្លើយសំណួររបស់សមាជិកសមាជិការដ្ឋសភា។
រាល់ខ្លឹមសារនៃកិច្ចពិភាក្សាអំពីសេដ្ឋកិច្ចសង្គម ការសួរដេញដោលនិងឆ្លើយសំណួរដេញដោល នឹងត្រូវបានចាក់ផ្សាយដោយផ្ទាល់តាមរលកវិទ្យុជាតិ ទូរទស្សន៍ជាតិនិងទូរទស្សន៍រដ្ឋសភាដើម្បីម្ចាស់ឆ្នោតនិងប្រជាជនតាមដាន។
ក៏ក្នុងសប្ដាហ៍ធ្វើការនេះដែរ រដ្ឋសភានឹងបោះឆ្នោតសម្រេចលើសេចក្ដីព្រាងច្បាប់ចំនួន២និងពង្រាងសេចក្ដីសម្រេចចិត្តចំនួន១២៕