សប្ដាហ៍វប្បធម៍ឥណ្ឌានៅទីក្រុងហូជីមិញ
(VOVWORLD) /  
|
សន្និសីទកាសែតឧទ្ទេសនាម “សប្ដាហ៍វប្បធម៍ឥណ្ឌានៅទីក្រុង” (VOV) |
Vovworld-នាយប់ថ្ងៃទី២៧កុម្ភៈនៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅសន្និសីទ
កាសែតឧទ្ទេសនាម “សប្ដាហ៍វប្បធម៍ឥណ្ឌានៅទីក្រុង”។ ព្រឹត្តិការណ៍ដោយ
ស្ថានទូត អគ្គកុងស៊ុលឥណ្ឌា ក្រសួងវប្បធម៍ឥណ្ឌាសហការជាមួយក្រសួងវប្បធម៍
កីឡានិងទេសចរណ៍ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញរៀបចំ។
នៅសន្និសីទកាសែតនេះ លោកស្រី Preeti Saran ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមបានអះអាងថា៖
“ព្រឹត្តិការណ៍នេះត្រូវបានរៀបចំសំដៅសម្ដែងចំណងមិត្តភាពរវាងប្រទេស
ទាំងពីរឥណ្ឌា-វៀតណាមបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាមលោក Nguyen Phu Trong នាខែវិច្ឆិកាឆ្នាំ២០១៣ជាមួយការសំរេចចិត្ត
សំខាន់ៗរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ
ឡើងកំពស់ថ្មី។ សប្ដាហ៍វប្បធម៍នេះក៏សំដៅជំរុញការចងសម្ព័ន្ធអំពីប្រវត្តិសាស្ត្រនិង
វប្បធម៍រវាងឥណ្ឌានិងវៀតណាម។”
សប្ដាហ៍វប្បធម៍ឥណ្ឌានៅទីក្រុងជាផ្នែកមួយនៃសប្ដាហ៍វប្បធម៍ឥណ្ឌានៅវៀតណាមដែលត្រូវបានរៀបចំនៅទីក្រុងហាណូយ Da Nang និងទីក្រុងហូជីមិញ។ រីឯនៅទីក្រុងហូជីមិញ សប្ដាហ៍បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់១៥មិនារួមមានសកម្មភាពដ៏សម្បូរបែប៕
-VOVWORLD