សប្ដាហ៍សមុទ្រនិងកោះវៀតណាមនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៨មិថុនាឆ្នាំ២០១២
(VOVWORLD) /  
|
លោក Nguyen Van Cu អគ្គនាយក អគ្គនាយកដ្ឋានសមុទ្រនិងកោះវៀតណាម និងជាប្រធានគណៈចាត់តាំងសប្តាហ៍សមុទ្រនិងកោះវៀតណាមថ្លែងមតិនៅសន្និសីទ(http://vov.vn) |
VOV-ជាមួយប្រធានបទ “វៀតណាមខ្លាំងអំពីសមុទ្រ-ធ្វើមានពីសមុទ្រ” សប្ដាហ៍សមុទ្រនិងកោះវៀតណាមនឹងប្រព្រឹត្តទៅនៅបណ្ដាដំបន់លើទូទាំងប្រទេសចាប់ពីថ្ងៃទី
១ដល់ថ្ងៃទី៨មិថុនាឆ្នាំ២០១២។ ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២៧មេសានៅក្រុងហាណូយក្រសួងធនធាននិងបរិស្ថានវៀតណាមបានឲ្យដឹងថាបណ្ដាសកម្មភាពសំខាន់របស់សប្ដាហ៍សមុទ្រនិងកោះវៀតណាមនឹងបានរៀបចំនៅខេត្ត Ba Ria –Vung Tau ចាប់ពីថ្ងៃទី៥ដល់៨មិថុនាឆ្នាំ២០១២។ ចំណុចសំខាន់គឺពិធីមិទ្ទីងនិងដង្ហែក្បួនជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក(ទី៥មិថុនា) និងទិវាមហាសាគរពិភពលោក(ទី៨មិថុនា) នាថ្ងៃទី៥មិថុនានៅទីក្រុង Vung Tau ។ ខេត្ត Ba Ria –Vung Tau ក៏នឹងរៀបចំកម្មវិធីជួបប្រាស្រ័យសិល្បៈជាមួយប្រធានបទ“វៀតណាមខ្លាំងអំពីសមុទ្រ-ធ្វើមានពីសមុទ្រ”នាយប់ថ្ងៃទី៨មិថុនា។លោក Nguyen Van Cu អគ្គនាយក អគ្គនាយកដ្ឋានសមុទ្រនិងកោះ
វៀតណាម និងជាប្រធានគណៈចាត់តាំងសប្តាហ៍សមុទ្រនិងកោះវៀតណាមបានសង្កត់
ធ្ងន់ថា៖
“សេចក្ដីសម្រេចចិត្តនៃមហាសន្និបាទ មជ្ឈឹម លើកទី 4 នីតិកាលទី 10 របស់បក្សកម្មុយ
នីស្តវៀតនាម បានបង្ហាញយ៉ាងច្បាស់លាស់ ក្នុងយុទ្ធសាស្ត្រ អំពីសមុទ្រ របស់វៀតណាម ដល់ឆ្នាំ 2020គឺ ខំប្រឹងប្រែង នាំវៀតណាម ក្លាយទៅជាប្រទេសខ្លាំង អំពីសមុទ្រ និងធ្វើមានពីសមុទ្រ។ ដើម្បីធ្វើបានដូច្នេះ ការងារឃោសនា អប់រំ អំពីសមុទ្រ និងកោះ ត្រូវបានលើកកំពស់ សំរាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជា
ប្រជាជនទាំងមូល។ ពិសេសគឺ សហគមប្រជាជន តាមមាត់សមុទ្រយល់ច្បាស់ នូវតួនាទី ទីតាំងសំខាន់ នៃសមុទ្រកោះ ក្នុងបុព្វហេតុអភិវឌ្ឈន៏ សេដ្ឋកិច្ច សង្គម និង
ការពារសន្តិសុខ ការពារប្រទេសរបស់ទឹកដី។ ការទទួលខុសត្រូវ ក្នុងការធ្វើអាជីវកម្ម ប្រើប្រាស់ ធនធានសមុទ្រ ប្រកបដោយសមស្រប រក្សារបានការអភិវឌ្ឈន៏ យ៉ាងចីរភាពរបស់សមុទ្រទាំងឡាយ”៕
-VOVWORLD