សប្តាហ៍ចំណីអាហារថៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០នៅទីក្រុងហាណូយ
(VOVWORLD) -សប្តាហ៍ចំណីអាហារថៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០នៅទីក្រុង ហាណូយ។
លោក Manopchai Vongphakdi ឯកអគ្គរដ្ឋទូតថៃ |
នេះជាព័ត៌មានដោយលោក Manopchai Vongphakdi ឯកអគ្គរដ្ឋទូតថៃ ផ្តល់ ជូននៅក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម នាថ្ងៃទី៣កក្កដានៅទីក្រុងហាណូយ។ លោក Manopchai Vongphakdi បញ្ជាក់ថា៖
“ចំណុចពិសេសនៃសប្តាហ៍ចំណីអាហារថៃលើកនេះគឺយើងខ្ញុំនឹងបញ្ចូនចុងភៅល្បីឈ្មោះនៅថៃចំនួន៤នាក់មកវៀតណាមធ្វើម្ហូបបម្រើអតិថិជន។ រីឯមុខម្ហូបវិញ និងមានទាំងម្ហូបប្រៃផងនិងផ្អែមផង ថែមទាំងមានម្ហូបហឹរទៀតផង។ ម្ហូបថៃដែលបាន បង្ហាញលើកនេះមានមុខម្ហូបខ្លះប្រើប្រាស់គ្រឿងទេសជាច្រើន ហើយមុខម្ហូបខ្លះប្រើ គ្រឿងទេសតិចតួច។ មានម្ហូបមួយចំនួនក្នុងសប្តាហ៍ចំណីអាហារថៃលើកនេះ ដែល ជនវៀតណាមស្គាល់រួចហើយ ដូចជា ការីខៀវ និង Tom Yam Goong ជាដើម”៕