សប្តាហ៍ទំនិញវៀតណាមនៅថៃ


សប្តាហ៍ទំនិញវៀតណាមនៅថៃ - ảnh 1
សប្តាហ៍ទំនិញវៀតណាមនៅថៃ (Image: VOV)

(VOVworld)  - នាថ្ងៃទី​ ១០ កក្កដា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Central World
 នៅរដ្ឋធានី បាំងកក់ប្រទេសថៃ បានប្រព្រឹត្តទៅពិធីបើកសប្តាហ៍ផ្សព្វផ្សាយ
ទំនិញរបស់វៀតណាម ។ មុខទំនិញនៃបណ្ដាសហគ្រាសជួរមុខរបស់វៀតណាម
ដូចជាក្រុមហ៊ុនគ្រឿងសង្ហារឹម Binh Phu ក្រុមហ៊ុនភាជន៍ភណ្ណ Minh Long
ក្រុមហ៊ុនស្រាបៀរ Saigon ក្រុមហ៊ុនតម្បាញកាត់ដេរ Hoa Tho ក្រុមហ៊ុនម្ហូប
អាហារ Bich Chi Hoan Chau និង Tan Hue Vien ក្រុមហ៊ុនតែ Tam Lan និង
កាហ្វេ Highland បានចូលរួមសប្តាហ៍នេះ។ នេះគឺជាលើកដំបូងដែលសប្តាហ៍
មុខទំនិញវៀតណាមត្រូវបានរៀបចំឡើងនៅថៃដែលជាឱកាសល្អដើម្បីប្រទេស
ទាំងពីរផ្លាស់ប្តូរពាណិជ្ជកម្ម លើកកំពស់សមត្ថភាពផលិតកម្មអាជីវកម្មរបស់
សហគ្រាសវៀតណាម ក៏ដូចជា លើក ដម្កើងខឿនវប្បធម៌និងចំណីអាហារបស់
វៀតណាមនៅថៃ និយាយដោយឡែក និងប្រទេស អាស៊ានផ្សេងៗទៀត និយាយរួម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ