សប្តាហ៍ទំនិញវៀតណាមបានបើកនៅបារាំង

សប្តាហ៍ទំនិញវៀតណាមបានបើកនៅបារាំង - ảnh 1
សប្តាហ៍ទំនិញវៀតណាមនៅបារាំង (រូបថតៈ vov)

(VOVworld) -នាថ្ងៃទី២២កញ្ញា ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម បានរួមផ្សំ ជាមួយសម្ព័ន្ធក្រុមហ៊ុន Casino របស់បារាំង រៀបចំ “សប្តាហ៍ទំនិញវៀតណាម
នៅបារាំង” នៅផ្សាទំនើប Casino នៃខ័ណ្ឌទី១៦ក្រុងបារីស។ ព្រឹត្តការណ៍ នេះ
គឺសំដៅផ្សព្វផ្សាយ បង្កើនការនាំចេញផ្ទាល់ទំនិញវៀតណាម ចូលក្នុងបណ្តា ប្រព័ន្ធចែកចាយទំនិញរបស់អឺរ៉ុប។ ក្នុងអំឡុងពេលនេះ មុខទំនិញវៀតណាម
ជាច្រើន ដូចជា ផ្លែឈើ គ្រឿងសមុទ្រ និងមុខម្ហូបជាច្រើនបានបង្ហាញលកក្នុង
ផ្សារទំនើប Casino Saint Dider។ នេះជាលើកទី២វៀតណាមបានរៀបចំសប្តាហ៍ទំ
និញវៀតណាមនៅបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ