សប្តាហ៍ទេសចរណ៍កីឡាវាយកូនហ្គោលហាណូយឆ្នាំ ២០២២៖ ឱកាស ដើម្បីផ្សព្វផ្សាយសេវាទេសចរណ៍និងកម្សាន្តដ៏ប្រណីតរបស់រដ្ឋធានី

(VOVWORLD) - ព្រឹត្តិការណ៍នេះ នឹងទាក់ ទាញកីឡាករវាយកូនហ្គោលបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងរស់នៅ និងធ្វើការ នៅវៀតណាម រួមជាមួយនឹងកីឡាករវាយកូនហ្គោលវៀតណាមចូលរួមផងដែរ។

សប្តាហ៍ទេសចរណ៍កីឡាវាយកូនហ្គោលហាណូយឆ្នាំ ២០២២ រៀបចំឡើង ដោយសមាគមទេសចរណ៍កីឡាវាយកូនហ្គោលវៀតណាម មន្ទីរទេសចរណ៍ហាណូយ មន្ទីរវប្បធម៌និងកីឡាហាណូយ នឹងប្រព្រឹត្តទៅក្នុងខែតុលា នៅទីលានវាយកូនហ្គោល Dong Mo, Legend Hill, Minh Tri, Sky Lake, Long Bien... ព្រឹត្តិការណ៍នេះ នឹងទាក់ ទាញកីឡាករវាយកូនហ្គោលបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងរស់នៅ និងធ្វើការ នៅវៀតណាម រួមជាមួយនឹងកីឡាករវាយកូនហ្គោលវៀតណាមចូលរួមផងដែរ។ ក្នុង ក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ នឹងមានសកម្មភាពមួយចំនួនដូចជា៖ ការតាំងពិព័រណ៍ ឧបករណ៍នៃឧស្សាហកម្ម និងការបង្ហាញម៉ូដកីឡាវាយកូនហ្គោល; កម្មវិធីទៅទស្សនា រដ្ឋធានីហាណូយសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ កីឡាករវាយកូនហ្គោល និងអ្នកគាំទ្រ ជាដើម។ តំណាងមន្ទីរទេសចរណ៍ហាណូយបានអះអាងថា ទីក្រុងហាណូយជាមួយ នឹងប្រៀបខ្លាំងរៀងៗខ្លួន បានបំពេញតាមលក្ខណៈវិនិច្ឆ័យដើម្បីរៀបចំព្រឹត្តិការណ៍ សប្តាហ៍ទេសចរណ៍កីឡាវាយកូនហ្គោលហាណូយឆ្នាំ ២០២២។ ក្រៅពីក្របខ័ណ្ឌនៃ ការប្រកួតកីឡាមួយ ព្រឹត្តិការណ៍នេះក៏មានអត្ថន័យខ្ពស់ជាងទៀត ដែលជាការផ្សព្វ ផ្សាយសេវាទេសចរណ៍និងកម្សាន្តដ៏ប្រណីតរបស់ទីក្រុងហាណូយទៅកាន់ទីផ្សារភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរដែលមានកម្រិតចំណាយប្រាក់ខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ