សប្តាហ៍ធ្វើការទី៣ សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥៖ ផ្តោតសំខាន់លើសកម្មភាពសួរដេញដោល និងឆ្លើយសំណួរដេញដោល

(VOVWORLD) - សប្តាហ៍ធ្វើការលើកទី៣ សម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ (ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមិថុនា) នៅទីក្រុងហាណូយ នឹងប្រព្រឹត្តទៅនូវខ្លឹមសារសំខាន់ៗជាច្រើន ក្នុងនោះ មានសកម្មភាពសួរដេញដោលនិងឆ្លើយសំណួរដេញដោល។

សប្តាហ៍ធ្វើការទី៣ សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥៖ ផ្តោតសំខាន់លើសកម្មភាពសួរដេញដោល និងឆ្លើយសំណួរដេញដោល - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំព្រឹកថ្ងៃទី៣១ ខែឧសភា (រូបថត៖ Phuong Hoa/TTXVN)

ក្នុងសម័យសួរដេញដោលដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមិថុនា រដ្ឋសភាបានផ្តោតទៅលើបញ្ហាចំនួន ៤ លើវិស័យធនធានធម្មជាតិ និងបរិស្ថាន ឧស្សាហកម្ម និងពាណិជ្ជកម្ម សវនកម្ម វប្បធម៌-កីឡា និងទេសចរណ៍។ តាមកម្មវិធី នៅព្រឹកថ្ងៃទី៦ មិថុនា លោកនាយករដ្ឋមន្ត្រី (ឬលោកឧបនាយករដ្ឋមន្ត្រីមានសិទ្ធិ) នឹងបំភ្លឺបញ្ហាពាក់ព័ន្ធ និងឆ្លើយសំណួររបស់ប្រតិភូរដ្ឋសភា។ ទាំងនេះគឺជាខ្លឹមសារដែលទាក់ទាញការចាប់អារម្មណ៍ និងការតាមដានរបស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋយ៉ាងច្រើន ហើយត្រូវបានផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍។

យោងតាមកម្មវិធី ក្នុងសប្តាហ៍ធ្វើការ រដ្ឋសភាក៏បានបោះឆ្នោតអនុម័ត សេចក្តីសម្រេចចិត្តស្តីពីកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៥ ការកែសម្រួលកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២៤ និងសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ