សប្តាហ៍ធ្វើការទី៣របស់រដ្ឋសភាជាមួយនឹងខ្លឹមសារសំខាន់ៗជាច្រើន

(VOVWORLD) - សម័យសួរដេញដោលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា។ ក្រុមបញ្ហាដែលរដ្ឋសភាជ្រើសរើសសម្រាប់សួរដេញដោលនោះគឺ៖ សំណង់ កិច្ចការផ្ទៃក្នុង ព័ត៌មាននិងទូរគមនាគមន៍ និងអធិការកិច្ច។

សប្តាហ៍ធ្វើការទី៣ (ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា) នៃសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥ រួមមានខ្លឹមសារសំខាន់ៗជាច្រើន ដោយមានចំណុចលេចធ្លោគឺសកម្មភាពសួរដេញដោល និងឆ្លើយសំណួរដេញដោលនៅចំពោះមុខរដ្ឋសភា។

សម័យសួរដេញដោលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា។ ក្រុមបញ្ហាដែលរដ្ឋសភាជ្រើសរើសសម្រាប់សួរដេញដោលនោះគឺ៖ សំណង់ កិច្ចការផ្ទៃក្នុង ព័ត៌មាននិងទូរគមនាគមន៍ និងអធិការកិច្ច។ នៅចុងបញ្ចប់នៃសម័យសួរដេញដោល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh នឹងបកស្រាយបំភ្លឺនូវបញ្ហាពាក់ព័ន្ធ ហើយឆ្លើយសំណួរដេញដោលរបស់សមាជិករដ្ឋសភា។ សម័យសួរដេញដោលនឹងត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ និងវិទ្យុសម្រាប់ម្ចាស់ឆ្នោតនិងប្រជាពលរដ្ឋអាចតាមដានទស្សនា។

ខ្លឹមសារសំខាន់មួយទៀត គឺរដ្ឋសភានឹងពិភាក្សាអំពីការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការអនុវត្តសន្សំសំចៃ ប្រឆាំងភាពខ្ជះខ្ជាយ ដំណាក់កាល ២០១៦ - ២០២១ និងគម្រោងច្បាប់ភូមិបាល (វិសោធនកម្ម)។ ក៏ក្នុងសប្ដាហ៍ធ្វើការនេះដែរ រដ្ឋសភានឹងពិភាក្សាអំពីគម្រោងច្បាប់មួយចំនួនផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ