សប្តាហ៍ធ្វើការទី៤ សម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥៖ ផ្តោតលើការងារនីតិបញ្ញត្តិនិងឃ្លាំមើល

(VOVWORLD) - ថ្ងៃស្អែក ទី២០ វិច្ឆិកា រដ្ឋសភាចាប់ផ្តើមសប្តាហ៍ធ្វើការទី៤ (២០ - ២៤ វិច្ឆិកា) នៃសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដោយកិច្ចប្រជុំពិភាក្សាផ្តោតលើការងារនីតិបញ្ញត្តិនិងឃ្លាំមើល។

សប្តាហ៍ធ្វើការទី៤ សម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥៖ ផ្តោតលើការងារនីតិបញ្ញត្តិនិងឃ្លាំមើល - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំមួយនៃរដ្ឋសភា (រូបថត៖ TTXVN)

ក្នុងអំឡុងពេលនៃសប្តាហ៍នេះ រដ្ឋសភាចំណាយពេលមួយថ្ងៃដើម្បីពិភាក្សាអំពីរបាយការណ៍ការងាររបស់ប្រធានតុលាការប្រជាជនកំពូល និងប្រធានអ្យការប្រជាជនកំពូល; ការងារទប់ស្កាត់ ប្រឆាំងបទល្មើស និងការរំលោភបំពានច្បាប់; ការងារអនុវត្តការវិនិច្ឆ័យ; ការងារប្រឆាំងអំពើពុករលួយឆ្នាំ២០២៣។

ក្នុងសប្តាហ៍ធ្វើការ រដ្ឋសភាបានពិភាក្សាអំពីលទ្ធផលនៃការឃ្លាំមើលការដោះស្រាយញត្តិរបស់អ្នកបោះឆ្នោតដែលបានបញ្ជូនទៅសម័យប្រជុំលើកទី៥ នៃរដ្ឋសភានីតិកាលទី១៥; ពិភាក្សាអំពីលទ្ធផលនៃការទទួលពលរដ្ឋ ការដោះស្រាយបណ្តឹង និងដោះស្រាយបណ្តឹងតវារបស់ពលរដ្ឋក្នុងឆ្នាំ២០២៣។

ទាក់ទងនឹងការងារនីតិបញ្ញត្តិ រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចមួយចំនួន រួមមានៈ ច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន (វិសោធនកម្ម); ច្បាប់ធានារ៉ាប់រងសង្គម (វិសោធនកម្ម); ច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (វិសោធនកម្ម); ច្បាប់ផ្លូវគោក; ច្បាប់ស្តីពីសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

រដ្ឋសភាបានបោះឆ្នោតអនុម័តច្បាប់ទូរគមនាគមន៍ (វិសោធនកម្ម); ច្បាប់ស្តីពីការគ្រប់គ្រង និងការពារសំណង់ការពារជាតិ និងតំបន់យោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ