សប្តាហ៍បញ្ចាំងភាពយន្តប៉េរូបានប្រព្រឹត្តទៅនៅវៀតណាមជាលើកដំបូង

(VOVworld)-នាយប់ថ្ងៃទី៥ធ្នូ សប្តាហ៍បញ្ចាំងខ្សែភាពយន្តប៉េរូបានប្រារព្ធ នៅទីក្រុង
ហាណូយ ជាសកម្មភាព១ក្នុងចំណោមសកម្មភាពវប្បធម៌ ដោយស្ថាន​ទូតប៉រូរៀប
ចំឡើង ក្នុងឱកាសរំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការ​ទូតវៀតណាម
ប៉េរូ (១៩៩៤-២០១៤)។ ឆ្លើយសំភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុ សម្លេងវៀត
ណាមក្នុងឱកាសនេះ លោក Luis Tsuboyama ភារធារីស្ថានទូតប៉េរូ ប្រចាំនៅវៀត
ណាមបានឲ្យដឹងថា៖

        “ក្រៅការស្វែងរកឱកាសអំពីពាណិជ្ជកម្មនិងវិនិយោគ យើងខ្ញុំនៅមាន សកម្ម
ភាពសាហគមន៍ និងជួបប្រាស្រ័យប្រជាជនផ្ទាល់។ យើងខ្ញុំមានឱកាសជួប ធ្វើការ
ជាមួយសាលាមហាវិទ្យាល័យមួយចំនួននៅវៀតណាម។ យើងខ្ញុំបានរៀបចំ ការ
ប្រឡងសរសេរអំពីប្រទេសប៉េរូក្នុងឱកាសបុណ្យជាតិ តាមនោះយើងខ្ញុំចង់សង្កត់
ធ្ងន់ទៅលើយុទ្ធសាស្រ្តអំពីការទូតប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ