សប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិវៀតណាម ជាព្រឹត្តិការណ៍ម៉ូដលំដាប់ពិភពលោក
(VOVWORLD) - ការចូលរួមក្នុងសប្តាហ៍ម៉ូដអន្តរជាតិឆ្នាំនេះមានអ្នករចនាម៉ូដ និងម៉ាកម៉ូដទាំងក្នុងនិងក្រៅប្រទេសធំៗចំនួន ១៨។
រូបថត៖ vietnamplus.vn |
សប្តាហ៍ម៉ូដសម្លៀកបំពាក់អន្តរជាតិ វៀតណាម- Vietnam International Fashion Week នឹងវិលត្រលប់មកវិញក្នុងឆ្នាំ ២០២២នេះ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ឧសភា នៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍ម៉ូដសម្លៀកបំពាក់នេះមានប្រធានបទ "ReFashion" ដោយឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនៃម៉ូដវៀត ណាម។
ការចូលរួមក្នុងសប្តាហ៍ម៉ូដអន្តរជាតិឆ្នាំនេះមានអ្នករចនាម៉ូដ និងម៉ាកម៉ូដទាំងក្នុងនិងក្រៅប្រទេសធំៗចំនួន ១៨។ បានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១៤ ហើយឆ្លងកាត់រដូវកាលចំនួន ១២ ប្រកបដោយជោគជ័យ សប្តាហ៍សម្លៀកបំពាក់អន្តរជាតិ បានអះអាងគោលជំហររបស់ខ្លួនថា ជាព្រឹត្តិការណ៍បង្ហាញម៉ូដអាជីព និងអន្តរជាតិឈានមុខគេនៅក្នុងប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថាជា សប្តាហ៍ម៉ូដអន្តរជាតិឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងទីបួននៅអាស៊ី បន្ទាប់ពីទីក្រុងតូក្យូ សេអ៊ូល និងសប្តាហ៍ម៉ូដអន្តរជាតិសៀងហៃប៉ុញ្ណោះ។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ក៏មានសិក្ខាសាលាមួយស្តីពីប្រធានបទ «វត្ថុធាតុដើមធម្មជាតិសម្រាប់ម៉ូដសម្លៀកបំពាក់»៕