សប្តាហ៍វប្បធម៌ ទេសចរណ៍ Muong Lo ឆ្នាំ២០១៧ បានបើកនៅខេត្ត Yen Bai

(VOVWORLD) -នាយប់ថ្ងៃទី២៣កញ្ញា នៅទីរួមខេត្ត Nghia Lo ខេត្ត Yen Bai សប្តាហ៍វប្បធម៌ ទេសចរណ៍ Muong Lo និងពិធីបុណ្យ ស្វែងរករមណីដ្ឋានជាតិវាលស្រែកាំជណ្តើរ Mu Cang Chai បានបើកជាផ្លូវការ។
សប្តាហ៍វប្បធម៌ ទេសចរណ៍ Muong Lo ឆ្នាំ២០១៧ បានបើកនៅខេត្ត Yen Bai - ảnh 1ទិដ្ឋភាពនៃពិធី  

នៅក្នុងពិធីបើកនេះ មានសកម្មភាពវប្បធម៌ សិល្បៈ វិសេសវិសាលជាច្រើនពោរពេញទៅដោយអត្តសញ្ញាណជនជាតិ សម្តែងនូវតម្លៃប្រពៃ ណីរបស់តំបន់ដី Muong Lo-Nghia Lo និង Mu Cang Chai ដូចជា សម្តែងឡើងវិញ ទំនៀមទម្លាប់ សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាជនជាតិរស់នៅទីនេះ។ ក្នុងរយៈ ពេលប្រព្រឹត្តទៅព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍ឆ្នាំ២០១៧ នៅ Muong Lo ទីរួមខេត្ត Nghia Lo នឹងមានសកម្មភាពជាច្រើន ដូចជា សម្តែងសិល្បៈតាមដងវិថី ការប្រឡងម្ហូបអាហារ និងសកម្មភាពទេសចរណ៍សហគមន៍ជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ