សប្តាហ៍អាស៊ាន-ចិនបើកជាផ្លូវការនៅក្រុងប៉េកាំងរបស់ចិន

សប្តាហ៍អាស៊ាន-ចិនបើកជាផ្លូវការនៅក្រុងប៉េកាំងរបស់ចិន  - ảnh 1
សប្តាហ៍អាស៊ាន-ចិនបើកជាផ្លូវការនៅក្រុងប៉េកាំងរបស់ចិន (Image: VNA)


 (VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់
ទំនងសន្ទនា រវាងអាស៊ាននិងចិន នាថ្ងៃទី ២៣ ឧសភា ពិធីបើកសប្តាហ៍អាស៊ាន
-ចិនបានប្រព្រឹត្តទៅនៅ រដ្ឋធានីប៉េកាំងរបស់ចិនដោយមានការចូលរួមរបស់
ឯកអគ្គរដ្ឋទូតប្រទេសអាស៊ានចំនួន ១០ រួមជាមួយមន្ត្រីជាន់ខ្ពស់របស់ចិន។
ថ្លែងមតិនៅពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ចិន លោក Dang
Minh Khoi បានអះអាងថា៖ ក្នុងអំឡុងពេល ២៥ ឆ្នាំ កន្លងទៅ ទំនាក់ ទំនង
រវាងអាស៊ានិងនិងចិនបាននិងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ អាស៊ានគឺជា
ដៃគូពាណិជ្ជកម្មធំទី ៣ របស់ចិន គិតតាំងពីឆ្នាំ ២០០៩ រហូតមកដល់ពេលនេះ
ចិនជានិច្ចកាលជាដៃគូពាណិជ្ជកម្មជួរមុខរបស់អាស៊ាន។ ការបង្កើតសហគមន៍
អាស៊ាននាចុងឆ្នាំ ២០១៥ នេះនឹងជាគ្រឹះស្ថានរឹងមាំដែលរួមចំណែកនាំទំនាក់
ទំនងអាស៊ាន-ចិនឡើងកំពស់ថ្មីមួយ។ ថ្លែងមតិនៅទីនេះ លោកស្រី Yang Xiu
 Ping ​អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ានបានឲ្យដឹងថា៖ សប្តាហ៍រំលឹកខួប
 អនុស្សារវរីយ៍លើកនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលមជ្ឈ
មណ្ឌលនេះធ្វើជាអធិបតីរៀបចំ។​នាពេលខាងមុខមជ្ឈមណ្ឌលចិន-អាស៊ាននឹង
បន្តខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ជំរុញការជួបប្រាស្រ័យរវាងរដ្ឋាភិបាលស្ថាប័ន
របស់ចិនជាមួយប្រទេសអាស៊ាននានារួមចំណែកជាក់ស្តែងសំរាប់ចំណងសាម
គ្គីភាពនិងការយកយល់គ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋចិននិងប្រជាពល
រដ្ឋប្រទេសអាស៊ានទាំងឡាយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ