សុបិននៃពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ

(VOVWORLD) - ថ្ងៃទី ៦ ខែសីហានេះ គឺជាខួបលើកទី ៧៨ នៃថ្ងៃអាមេរិកទម្លាក់គ្រាប់បែកនៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា (ប្រទេសជប៉ុន) ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ (១៩៤៥ - ២០២៣)។ 
សុបិននៃពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ - ảnh 1អ្នកចូលរួមចំណាយពេលមួយនាទីសម្រាប់ស្មឹងស្មាត់ គោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងខួបលើកទី៧៨នៃការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន (រូបថត៖ AFP/TTXVN)

ពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ និងផ្ញើសារមួយទៅកាន់ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរត្រូវបានធ្វើឡើងនៅព្រឹកនេះ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida រួមជាមួយមន្ត្រីរដ្ឋាភិបាល និងភ្ញៀវអន្តរជាតិជាង ១០០ នាក់បានចូលរួមក្នុងពិធី។

ថ្លែងក្នុងពិធីនេះ អភិបាលក្រុង Hiroshima លោក Kazumi Matsui បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃក្រុមប្រទេសឧស្សាហកម្ម (G៧) ទៅកាន់ឧទ្យាន និងសារមន្ទីរគ្រាប់បែកបរមាណូ ក្នុងទីក្រុងនេះ ដូចជាភស្តុតាងបង្ហាញពី "ស្មារតីទីក្រុង Hiroshima" ដែលបានសាយភាយដល់មន្ត្រីអន្តរជាតិ។

ទាក់ទងនឹង "ចក្ខុវិស័យហ៊ីរ៉ូស៊ីម៉ា" សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ ដែលត្រូវបានអនុម័តដោយមេដឹកនាំ G៧ នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែឧសភា នាយករដ្ឋមន្រ្តីជប៉ុន Kishida បានលើកឡើងថា "ចក្ខុវិស័យហ៊ីរ៉ូស៊ីម៉ា" ជាថ្មីម្តងទៀតរួមចំណែកលើកកម្ពស់កម្លាំងរុញច្រានរបស់សហគមន៍អន្តរជាតិក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរ។ លោកក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលជប៉ុននឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ។

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ គ្រាប់បែកបរមាណូដែលមានឈ្មោះថា "Little Boy" ដោយយន្តហោះទម្លាក់គ្រាប់បែកអាមេរិកបានផ្ទុះឡើងលើទីក្រុងហ៊ីរ៉ូស៊ីម៉ានៅម៉ោង ៨៖១៥ព្រឹក ដោយបានសម្លាប់មនុស្សប្រហែល ១៤០.០០០ នាក់ គត់ដល់ចុងឆ្នាំនោះ។ នៅថ្ងៃទី ៩ ខែសីហាឆ្នាំដដែល គ្រាប់បែកបរមាណូទីពីរត្រូវបានទម្លាក់លើទីក្រុង Nagasaki ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ