ស.ប.ប កូរ៉េ នឹងជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ៗ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7
(VOVWORLD) - នាថ្ងៃទី ៥ ខែមេសា រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ទាំង៧ (G7) រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអាមេរិកនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយក្នុងរយៈពេល ២ ថ្ងៃនៅរមណីយដ្ឋាន Dinard ប្រទេសបារាំង។
ប្រធានាធិតីបារាំង លោក EMMANUEL MACRON |
កិច្ចប្រជុំនេះគ្រោងនឹងផ្តោតសំខាន់លើការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រមទាំងមហិច្ឆតាជា សកលរបស់ចិន ក្រៅពីស្ថានភាពនៅវ៉េណេស៊ុយអេឡានិងអ៊ីរ៉ង់ ក៏ដូចជាការអភិវឌ្ឍនៅអាហ្វ្រិក និងតួនាទីស្ត្រីក្នុងដំណើរការអភិវឌ្ឍ ប្រកបដោយសន្តិភាពនិងការដោះស្រាយជម្លោះ។ កិច្ចប្រជុំលើកនេះនឹងដាក់គ្រឹះមូលដ្ឋានសំរាប់កិច្ចប្រជុំកំពូល G7 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែសីហានៅទីក្រុង BIARRITZ ប្រទេសបារាំង ក្នុងនោះប្រធានាធិតីបារាំង លោក EMMANUEL MACRON កំពុងសង្ឃឹមជម្រុញរបៀបវារៈមួយដែលពោរពេញដោយមហិច្ឆតាផងដែរ៕