ស.ប.ប កូរ៉េ នៅតែបន្តអំពាវនាវឲ្យសហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយអមិត្ត

(VOVWORLD) - អនុរដ្ឋមន្រ្តីទី១នៃក្រសួងការបរទេស ស.ប.ប កូរ៉េ លោកស្រី Choe Son-hui កាលពីថ្ងៃទី ២០ ខែវិច្ឆិកា បានបន្តអំពាវនាវឱ្យសហរដ្ឋអាមេរិកបោះបង់ចោលនូវ“ គោលនយោបាយអមិត្ត” ដែលប្រឆាំងនឹងទីក្រុងព្យុងយ៉ាងដោយអះអាងថាបញ្ហានៃការរំសាយអាវុធនុយក្លេអ៊ែរអាចត្រូវបានលើកយកមកពិភាក្សាសារជាថ្មីម្តងទៀតនៅក្នុងការចរចានាពេលអនាគតបន្ទាប់ពីគោលនយោបាយនេះត្រូវបានលុបចោល ផងដែរ។
ស.ប.ប កូរ៉េ នៅតែបន្តអំពាវនាវឲ្យសហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយអមិត្ត - ảnh 1 អនុរដ្ឋមន្រ្តីទី១នៃក្រសួងការបរទេស ស.ប.ប កូរ៉េ លោកស្រី Choe Son-hui (រូបថត៖ AFP)

ថ្លែងមតិបន្ទាប់ពីជំនួបជាមួយមន្រ្តីជាន់ខ្ពស់រុស្ស៊ី ដែលក្នុងនោះមានរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov នៅទីក្រុងម៉ូស្គូ ស្តីពីយថាទស្សន៍នៃកិច្ចប្រជុំកំពូលបន្តទៀតរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុន នោះអនុរដ្ឋមន្រ្តី ស.ប.បកូរ៉េលោកស្រី Choe Son-hui បានឲ្យដឹងថាស.ប.ប កូរ៉េ មិនផ្តោតការយកចិត្តទុកដាក់លើបញ្ហានេះទេប្រសិនបើសហរដ្ឋអាមេរិកនៅតែរក្សាគោលនយោបាយអមិត្តរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ