ស.ប.ប កូរ៉េ បន្តសង្កត់ធ្ងន់លើលក្ខខ័ណ្ឌបនៃការតភ្ជាប់ចរចារឡើងវិញស្តីពីបញ្ហានុយក្លេអ៊ែរ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ ស.ប.ប កូរ៉េ (KCNA) កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការបរទេស ស.ប.ប ដោយលើកច្បាស់ថា បញ្ហានុក្លេអ៊ែរនឹងមិនត្រូវបានលើកយកមកពិភាក្សានៅពេលដែលចរចារជាមួយអាមេរិកត្រូវបានតភ្ជាប់ឡើងវិញ លើកលែងតែការដែលទីក្រុងវ៉ាស៊ីនតោនលុបចោល «នយោបាយអរិភាព» ត្រូវបានលើកឡើងក្នុងរបៀបវារៈផងដែរ ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (ឆ្វេង) និង ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោកគីម ជុងអ៊ុន (រូបថត៖ AFP/TTXVN) |
នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ ដែលត្រូវបានរៀបចំឡើងនៅប្រទេសសឹង្ហបូរីកាលពីខែមិថុនាឆ្នាំ ២០១៨ ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោកគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឯកភាពរួមសហការគ្នាឆ្ពោះទៅបញ្ចប់ដំណើរនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ក៏ប៉ុន្តែ ដំណើរការនេះបានប្រព្រឹត្តទៅយ៉ាងយឺតយ៉ាវដោយសារតែការខ្វែងគំនិតគ្នាលើវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ ដើម្បីប្តូរយកការបន្ធូរបន្ថយវិធានការដាក់ទណ្ឌកម្មនិងការធ្វើសម្បទានផ្សេងទៀតេបស់អាមេរិក។ កាលពីខែតុលាឆ្នាំ ២០១៩ ប្រទេសទាំងពីរបានរៀបចំកិច្ចចរចាថ្នាក់អ្នកជំនាញនៅប្រទេសស្វ៊ីស ប៉ុន្តែមិនទាន់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយនោះទេ។ ស.ប.ប កូរ៉េ បានកំណត់ពេលវេលាចុងក្រោយនៅចុងឆ្នាំនេះដើម្បីឲ្យសហរដ្ឋអាមេរិកដាក់ចេញសំណូមពរមួយដែលអាចទទួលយកបាន៕