ស.ប.ប កូរ៉េ បានបំផ្ទុះខុទ្ទកាល័យទំនាក់ទំនងអន្តរកូរ៉េនៅក្នុងតំបន់ឧស្សាហកម្មរួម Kaesong
(VOVWORLD) - ស.ប.ប កូរ៉េ បានបំផ្ទុះខុទ្ទកាល័យទំនាក់ទំនងនៅក្នុងតំបន់ឧស្សាហកម្ម Kaesong បន្ទាប់ពីមានការព្រមានជាច្រើនលើកច្រើនសារស្តីពីសកម្មភាពចែកខិត្តប័ណ្ណប្រឆាំងនឹង ស.ប.ប កូរ៉េពីភាគីកូរ៉េខាងត្បូង។
ផ្សែងហុយឡើងអាកាសបន្ទាប់ពីការបំផ្ទុះ (រូបភាព៖ Yonhap/ vov.vn) |
នាថ្ងៃទី ១៦ ខែមិថុនា យោងតាមប្រភពព័ត៌មានយោធារបស់កូរ៉េខាងត្បូងបានឲ្យដឹងថា នៅម៉ោង ១៤ និង៤៩នាទី (តាមម៉ោងក្នុងតំបន់) ស.ប.ប កូរ៉េ បានបំផ្ទុះខុទ្ទកាល័យទំនាក់ទំនងនៅក្នុងតំបន់ឧស្សាហកម្ម Kaesong បន្ទាប់ពីមានការព្រមានជាច្រើនលើកច្រើនសារស្តីពីសកម្មភាពចែកខិត្តប័ណ្ណប្រឆាំងនឹង ស.ប.ប កូរ៉េពីភាគីកូរ៉េខាងត្បូង។
នាបច្ចុប្បន្នកូរ៉េខាងត្បូងកំពុងខិតខំប្រឹងប្រែងដើម្បីកំណត់ឱ្យបានត្រឹមត្រូវនូវអ្វីៗដែលបានកើតមានឡើងកន្លងមក។
គួរបញ្ជាក់ថានាថ្ងៃទី ១៣ ខែមិថុនា លោកស្រី Kim Jo-Yong ដែលជាប្អូនស្រីរបស់មេដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុន បានព្រមានថាកូរ៉េខាងត្បូងនឹងទទួលរងនូវ “សេណារីយ៉ូសោកនាដកម្ម” ពោលគឺខុទ្ទកាល័យទំនាក់ទំនងរួមនឹងត្រូវបានដួលរលំទាំងស្រុង៕