ស.ប.ប កូរ៉េ បានរិះគន់ផែនការធ្វើសមយុទ្ធរួមរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី ៦ ខែវិច្ឆិកា ស.ប.ប កូរ៉េ បានសម្តែងការមិនពេញចិត្តចំពោះការធ្វើសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូងនាពេលខាងមុខ។ មុននេះមជ្ឈដ្ឋានមន្រ្តីនៅទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនកាលពីថ្ងៃទី ៥ ខែវិច្ឆកា បានឲ្យដឹងថានឹងលុបចោលការធ្វើសមយុទ្ធកងទ័ពជើងអាកាសប្រចាំឆ្នាំដែលមានឈ្មោះថា  Vigilant Ace ដោយជំនួសទៅវិញគឺរៀបចំការធ្វើសមយុទ្ធទ្រង់ទ្រាយតូចជាងនេះ។
ស.ប.ប កូរ៉េ បានរិះគន់ផែនការធ្វើសមយុទ្ធរួមរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង - ảnh 1 ការធ្វើសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូងមួយកាលពីឆ្នាំ២០១៦ (រូបថត៖ Japan Times)

ក្រសួងការបរទេសកូរ៉េ ស.ប.ប កូរ៉េបានឲ្យដឹងថាការធ្វើសមយុទ្ធដូចពោលខាងលើនេះនឹងរំលោភបំពានលើកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំដំបូងរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក  គីមជុងអ៊ុននៅប្រទេសសិង្ហបុរីនៅខែមិថុនាឆ្នាំ ២០១៨ កន្លងទៅ។ សេចក្តីប្រកាសនេះ បានគូសបញ្ជាក់ពីការដែលអាមេរិកប្រកាសផែនការធ្វើសមយុទ្ធរួម ក្នុងរយៈពេលមួយខែតែប៉ុណ្ណោះ បន្ទាប់ពីកិច្ចចរចារថ្នាក់អ្នកជំនាញទទួលបរាជ័យ នោះអាចបានយល់ថាជាសេចក្តីប្រកាសប្រឈមមុខដាក់គ្នាប្រឆាំងនឹងស.ប.ប កូរ៉េ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ