ស.ប.ប កូរ៉េ បានអះអាងធ្វើការ សាកល្បងជើងទម្របាញ់មីស៊ីលខ្នាតធំ

(VOVWORLD) -កាសែត Rodong Sinmun ស្ថាប័នបញ្ជេញមតិរបស់បក្សពលករ ស.ប.បកូរ៉េ បានឲ្យដឹងថា វិទ្យាស្ថានវិទ្យាសាស្ត្រការពារជាតិ ស.ប.បកូរ៉េបានធ្វើការសាកល្បង សំដៅវាយតម្លៃជាលើកចុងក្រោយទៅលើសសត្ថភាពរបស់ជើងទម្រមីស៊ីល។
ស.ប.ប កូរ៉េ បានអះអាងធ្វើការ សាកល្បងជើងទម្របាញ់មីស៊ីលខ្នាតធំ - ảnh 1 ស.ប.បកូរ៉េធ្វើការ សាកល្បង ជើងទម្រមីបាញ់ស៊ីលខ្នាតធំប្រកបដោយជោគជ័យ (រូបថត៖ /Yonhap-ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២៩ ខែវិច្ឆិកា ស.ប.បកូរ៉េបានអះអាងថាប្រទេសនេះបាន ធ្វើការ សាកល្បង ជើងទម្រមីបាញ់ស៊ីលខ្នាតធំប្រកបដោយជោគជ័យ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ លោក Kim Jong-un មុននេះមួយថ្ងៃ។

កាសែត Rodong Sinmun ស្ថាប័នបញ្ជេញមតិរបស់បក្សពលករ ស.ប.បកូរ៉េ បានឲ្យដឹងថា វិទ្យាស្ថានវិទ្យាសាស្ត្រការពារជាតិ ស.ប.បកូរ៉េបានធ្វើការសាកល្បង សំដៅវាយតម្លៃជាលើកចុងក្រោយទៅលើសសត្ថភាពរបស់ជើងទម្រមីស៊ីល។ ថ្នាក់ដឹកនាំ លោក Kim Jong-un បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃការសាកល្បងនេះ។

មុននេះ នាថ្ងៃទី២៨ ខែវិច្ឆិកា កបទ័ពកូរ៉េខាងត្បូងបានប្រកាសថា ស.ប.ប កូរ៉េបានបាញ់បង្ហោះវត្ថុហោះហើរចំនួន ២ ពីប្រព័ន្ធ ដែលបានចាត់ទុកថាជាជើងទម្រខ្នាតធំ ពី Yeonpo នៅខេត្ត Hamgyong ភាគខាងកើត នៃស.ប.បកូរ៉េ ចូលទៅក្នុងសមុទ្រជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ