ស.ប.ប កូរ៉េ ប្រកាសថានឹងបន្តអភិវឌ្ឍអាវុធ
(VOVWORLD) - នាថ្ងៃទី ១៧ ខែសីហា ស.ប.ប កូរ៉េ បានប្រកាសបន្តអភិវឌ្ឍអាវុធរបស់ខ្លួនព្រមទាំងបន្តរិះគន់ការធ្វើសមយុទ្ធយោធារួមរបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេ រិកក្នុងរយៈពេលកន្លងទៅ។ មួយថ្ងៃមុននេះ ទីក្រុងព្យុងយ៉ាងបានប្រកាសថាមិនមានបំណងបន្តការចរចាជាមួយទីក្រុងសេអ៊ូលនោះឡើយ។
ការធ្វើតេស្តអាវុធថ្មីរបស់កូរ៉េខាងជើងដែលបានធ្វើឡើងនៅមូលដ្ឋានសំងាត់មួយកាលពីថ្ងៃទី១៦ ខែសីហា (រូបថត៖ TTXVN) |
ទីភ្នាក់ងារព័ត៌មានកណ្តាលស.ប.ប កូរ៉េ (KCNA) បានអះអាងថាការអភិវឌ្ឍអាវុធគឺជាដំណោះស្រាយត្រឹមត្រូវដើម្បីលុបបំបាត់ចោលហានិភ័យនិងការគំរាមកំហែងនានាចំពោះសន្តិសុខរបស់ប្រទេសនេះផងដែរ។ KCNA បានមានអត្ថាធិប្បាយថាការធ្វើសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូងក្នុងគោលបំណងចង់ឈ្លានពានប្រទេសនេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មាននេះបានឲ្យដឹងថាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានកែលំអនូវភាពស្ទាត់ជំនាញក្នុងការប្រយុទ្ធ ព្រមទាំងកែប្រែនិងបំពេញបន្ថែមផែនការនានាជាបណ្តើរៗ ដើម្បីវាយប្រហារដោយចៃដន្យសំដៅទៅលើស.ប.ប កូរ៉េផងដែរ។
ទន្ទឹមនឹងនេះដែ KCNA ក៏បានរិះគន់អាមេរិកពីបទរំលោភបំពានលើកិច្ចព្រមព្រៀងរំលាយអាវុធក្លេអ៊ែរដែលប្រទេសទាំងពីរបានសម្រេចនៅឯកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ ២០១៨ ផងដែរ៕