ស.ប.ប កូរ៉េ អំពាវនាវកូរ៉េខាងត្បូងឈប់ធ្វើរាល់សកម្មភាពដែលប៉ះពាល់ដល់ការសម្រុះសម្រួលគ្នា

(VOVWORLD) - នាថ្ងៃទី២៨ ខែមករា កាសែត Rodong Sinmun ដែលជាស្ថាប័នបញ្ចេញមតិរបស់គណបក្សពលករ ស.ប.ប កូរ៉េ បានចេញផ្សាយបទវិចារណកថាមួយ ដោយអំពាវនាវឲ្យកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធនានា។ កាសែតនេះបានអះអាងថាគ្រប់សកម្មភាពយោធាដូចច្នេះនឹងអាចប៉ះពាល់ដល់បរិយាកាសសន្តិភាព និងកិច្ចសន្ទនៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន។
ស.ប.ប កូរ៉េ អំពាវនាវកូរ៉េខាងត្បូងឈប់ធ្វើរាល់សកម្មភាពដែលប៉ះពាល់ដល់ការសម្រុះសម្រួលគ្នា - ảnh 1 ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un 

កាសែតនេះក៏បានរិះគន់ប្រទេសកូរ៉េខាងត្បូងអំពីផែនការដំឡើងថវិកាផ្នែកការពារជាតិសំរាប់ឆ្នាំនេះ ព្រមទាំងអនុវត្តការដាក់ពង្រាយយន្តយោះចម្បាំងបំបាំងកាយនៅខែមីនាខាងមុខផងដែរ។ ក្នុងថ្ងៃដដែលនេះ កាសែត DPRK Today របស់គណៈទាក់ទងបរទេស ស.ប.ប កូរ៉េ ក៏បានអំពាវនាវឲ្យលុបចោលរាល់កត្តាធ្វើអន្តរាគមពីបរទេស ដើម្បីជម្រុញការអនុវត្តគម្រោងការណ៍នានាពាក់ព័ន្ធនឹង ស.ប.ប កូរ៉េ។ កាសែតនេះបានអះអាងថា ដរាបណានៅតែមានការធ្វើអន្តរាគមន៍ពីបរទេសនោះ ប្រទេសកូរ៉េទាំងពីរនឹងមិនអាចដោះស្រាយបញ្ហានៃទំនាក់ទំនងទ្វេភាគី ដោយផ្អែកទៅលើទស្សនៈនិងតម្រូវការរបស់ភាគីនិមួយៗបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ