ស.ប.ប កូរ៉េ អំពាវនាវឱ្យអាមេរិកមានសកម្មភាពពិតប្រាកដជាក់ស្តែង

(VOVWORLD) - គេហទំព័រឃោសនាកិច្ចការបរទេសរបស់ស.ប.ប កូរ៉េ Uriminjokkiri នាថ្ងៃទី ២៧ ខែមករា បានឲ្យដឹងថាស.ប.ប កូរ៉េ បានអំពាវនាវអាមេរិកឱ្យមានសកម្មភាពជាក់ស្តែងនានា។ ការអំពាវនាវនេះបាននាំចេញក្នុងបរិបទ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង កំពុងធ្វើការចរចានានា ដើម្បីរៀបចំកិច្ចប្រជុំកំពូលរវាងអាមេរិក និងស.ប.ប កូរ៉េ លើកទី ២។
ស.ប.ប កូរ៉េ អំពាវនាវឱ្យអាមេរិកមានសកម្មភាពពិតប្រាកដជាក់ស្តែង - ảnh 1ថ្នាក់ដឹកនាំស.ប.ប កូរ៉េ  Kim Jong-Un និង ប្រធានាធិបតីអាមេរិក លោក Donald Trump 

អត្ថបទនេះបានសង្កត់ធ្ងន់ថា អាមេរិកគួរតែឆ្លើយតបទៅនឹង ស.ប.ប កូរ៉េ ដោយមានសកម្មភាពជាក់ស្តែងប្រហាក់ប្រហែលគ្នា និងចាត់វិធានការកសាងទំនុកទុកចិត្ត ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងល្អប្រសើរថែមទៀតតាមរយៈការស្វែងរកវិធានការមានលក្ខណៈលោតផ្លោះនិងជាក់ស្តែងផងដែរ។ បើសិនជាដៃគូសន្ទនាអាមេរិក គេចរួចផុតពីគោលជំហរឹងក្បាល និងមានឆន្ទៈល្អក្នុងការដោះស្រាយបញ្ហាយ៉ាងត្រឹមត្រូវ និងលើកសំណើដោយយុត្តិធម៌និងឈរលើគោលការណ៍នៃការយោគយល់ គោរពគ្នាទៅវិញទៅមកនោះ ភាគីទាំងពីរអាចឈានទៅសម្រេចបាននូវផលប្រយោជន៍ពិតប្រាកដជាមិនខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ