ស.ប.ប កូរ៉េបាញ់បង្ហោះ​មីស៊ីលបាលីស្ទិក​រយៈចម្ងាយខ្លីចំនួ​ន​២គ្រាប់

(VOVWORLD) - នាព្រឹកថ្ងៃទី៣១ ខែសីហា ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សេចក្ដីប្រកាសរបស់កងទ័ពកូរ៉េខាងត្បូងដែលបានបញ្ជាក់ថា ស.ប.បកូរ៉េបានបាញ់បង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី (SRBM)ចំនួន២គ្រាប់ ទៅកាន់តំបន់សមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។

យោងតាមសេចក្តីជូនដំណឹង ក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង(JCS) បានរកឃើញការបាញ់បង្ហោះចេញពីទីតាំងមួយក្នុងឬជុំវិញតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង នៅចន្លោះម៉ោង ២៣:៤០-២៣:៥០ នាទីម្សិលមិញ (៣០ សីហា)។ មីស៊ីលនីមួយៗបានហោះហើរប្រហែល៣៦០គីឡូម៉ែត្រមុនពេលធ្លាក់ចូលក្នុងសមុទ្រ។

ស.ប.ប កូរ៉េបាញ់បង្ហោះ​មីស៊ីលបាលីស្ទិក​រយៈចម្ងាយខ្លីចំនួ​ន​២គ្រាប់ - ảnh 1ទូរទស្សន៍កូរ៉េខាងត្បូងបានរាយការណ៍ពីការបាញ់មីស៊ីលរបស់ស.ប.ប កូរ៉េ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។ រូបថត៖ AFP/TTXVN

នៅព្រឹកថ្ងៃទី៣១ ខែសីហាដែរ ទីភ្នាក់ងារសារព័ត៌មានកណ្តាលស.ប.ប កូរ៉េ (KCNA) បានរាយការណ៍ថា កងទ័ពប្រជាជនស.ប.ប កូរ៉េ (KPA) បានធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រកាលពីយប់មិញ សំដៅឆ្លើយតបទៅនឹងការធ្វើសមយុទ្ធរួមដែលកំពុងប្រព្រឹត្តទៅរវាងអាមេរិកនិងកូរ៉េខាងត្បូង។ អង្គភាពមីស៊ីលនេះបានបាញ់មីស៊ីលបាលីស្ទិកយុទ្ធសាស្រ្តចំនួន២គ្រាប់ពីព្រលានយន្តហោះអន្តរជាតិព្យុងយ៉ាង ឆ្ពោះទៅភាគឦសាន និងសម្រេចបានគោលដៅនៅពេលបំផ្ទុះលើអាកាស កម្ពស់៤០០ម៉ែត្រនៅលើគោលដៅ។ KCNA បានអះអាងថា ការធ្វើសមយុទ្ធនេះមានគោលបំណងផ្សព្វផ្សាយសារដ៏រឹងមាំទៅកាន់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។

ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលកូរ៉េខាងត្បូងនិងអាមេរិកកំពុងធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា Ulchi Freedom Shield (UFS) ។ សមយុទ្ធប្រចាំឆ្នាំនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ខែសីហា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃនេះ (៣១ ខែសីហា) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ