ស.ប.ប កូរ៉េអំពាវនាវឲ្យប្រទេសនានាដកទណ្ឌកម្មលើវិស័យសេដ្ឋកិច្ច
(VOVWORLD) - នាថ្ងៃទី ២០ ខែឧសភា ស.ប.ប កូរ៉េ បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យដកទណ្ឌកម្មសេដ្ឋកិច្ចនាពេលឆាប់ៗនេះ ក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 បាននឹងកំពុងឆ្លងរីករាលដាលនៅទូទាំងពិភពលោក ដោយទាមទារឲ្យមាន កិច្ចសហប្រតិបត្តិការជាសកលផងដែរ។
កសិករធ្វើការនៅលើវាលស្រែមួយនៅខេត្ត South Hamgyong ប្រទេសកូរ៉េខាងជើង (រូបថត៖ AFP / TTXVN) |
ស.ប.ប កូរ៉េ បាននាំចេញសេចក្តីអំពាវនាវជាលាយលក្ខអក្សមួយ ដើម្បីផ្ញើទៅក្រុមប្រឹក្សាសុខភាពពិភពលោក ដែលជាស្ថាប័នរៀបចំគោលនយោបាយរបស់អង្គការសុខាភិបាលពិភពលោក ដោយស្នើរៀបចំសន្និសីទតាមអនឡាញនៅថ្ងៃទី ១៨ ដល់ ថ្ងៃទី១៩ ខែឧសភា។ ក្នុងឯកសារនេះដែរ ស.ប.ប កូរ៉េ បានបន្តអះអាងថាប្រទេសនេះមិនមានអ្នកឆ្លងជំងឺ COVID19 នោះឡើយ ដោយ សារមានការចាត់វិធានការបង្ការប្រកបដោយប្រសិទ្ធភាព ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ ស.ប.ប គីមជុងអ៊ុន។
ក្នុងឱកាសនេះដែរ ស.ប.ប កូរ៉េ ក៏បានអំពាវនាវដល់ប្រទេសនានាលុបចោលវិធានការដាក់កំហិតលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងពាណិជ្ជកម្មឯកតោភាគីក៏ដូចជារាល់វិធានការដាក់ទណ្ឌកម្មអមនុស្សធម៌ផងដែរ៕