ស.ប.ប.ក. ដំណើរការបាញ់កាំជ្រួចថ្មីជាថ្មីម្តងទៀត

(VOVWORLD) - នាព្រឹកព្រលឹមថ្ងៃទី ២៩ ឧសភា កងទ័ពកូរ៉េខាងត្បូងបានទទួល ស្គាល់ថា៖ ស.ប.ប.ក. បានបាញ់សាកល្បងកាំជ្រួចមីស៊ីលមួយពីឆ្នេរសមុទ្រប៉ែក ខាងកើត។ 
ស.ប.ប.ក. ដំណើរការបាញ់កាំជ្រួចថ្មីជាថ្មីម្តងទៀត - ảnh 1 ស.ប.ប.ក. ដំណើរការបាញ់កាំជ្រួចថ្មីជាថ្មីម្តងទៀត

(VOVworld) – នាព្រឹកព្រលឹមថ្ងៃទី ២៩ ឧសភា កងទ័ពកូរ៉េខាងត្បូងបានទទួល ស្គាល់ថា៖ ស.ប.ប.ក. បានបាញ់សាកល្បងកាំជ្រួចមីស៊ីលមួយពីឆ្នេរសមុទ្រប៉ែក ខាងកើត។ កូរ៉េខាងត្បូងនិងអាមេរិកកំពុងវិភាគព័ត៌មានអំពីការបាញ់កាំជ្រួចមីស៊ី លពោលខាងលើ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានកោះ ហៅកិច្ចប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខជាតិបន្ទាប់ពីរឿងហេតុនេះកើតមាន ឡើង។ តាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា៖ កាំជ្រួចមីស៊ីលនេះ អាចធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាចមុខរបស់ជប៉ុន។ ស្តីអំពីបញ្ហានេះ មេបញ្ជា ការដ្ឋានប៉ាស៊ីហ្វិករបស់អាមេរិក (PACOM) បានឲ្យដឹងថា៖ គេបានតាមដាន ចម្ងាយហោះហើរនៃកាំជ្រួចពោលខាងលើ ហើយអះអាងថា៖ ការបាញ់កាំជ្រួច លើកនេះមិនគំរាមកំហែងទៅលើអាមេរិកទេ។ នាថ្ងៃទី ២៩ ឧសភា ប្រធានាធិបតី ជប៉ុន លោក Shinzo Abe បានថ្កោលទោសយ៉ាងខ្លាំងការបាញ់សាកល្បងកាំជ្រួច របស់ ស.ប.ប.ក. ហើយសន្យានឹងសហការជាមួយប្រទេសផ្សេងៗទៀតដើម្បី រាំងស្កាត់ព្យុងយ៉ាងមានទង្វើបង្ករឿងហេតុជាថ្មីម្តងទៀត។ នាបច្ចុប្បន្ន រដ្ឋាភិបាល ជប៉ុនបានកោះហៅកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិបន្ទាប់ពីរឿងហេតុនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ