ស.ប.ប.ក បដិសេធការបាញ់ផ្លោងទៅលើកូរ៉េខាងត្បូង

(VOVworld)-ស.ប.ប.កជាថ្មីម្តងទៀតបាន បដិសេធការបាញ់ផ្លោងទៅលើកូរ៉េខាង
ត្បូង ព្រមទាំងចោទប្រកាន់សេអ៊ូលប្រឌិតរឿងហេតុនេះ។ ថ្លែងមតិក្នុងសន្និសីទ ការសែតមួយប្រព្រឹត្តទៅនាថ្ងៃទី២១សីហា លោក Kim Yong Chol នាយកការិយា ល័យស៊ើបអង្កេតរបស់ប្រធានសេនាធិការកងទ័ពប្រជាជនស.ប.ប.កបានប្រ
កាសថា ភាពតានតឹងនិងស្មុគស្មាញនាបច្ចុប្បន្នរវាងកូរ៉េទាំងពីរ គឺដោយសារ សកម្មភាពបង្ករឿងហេតុពីភាគីកូរ៉េខាងត្បូង។​តាមមន្ត្រីរូបនេះថា ភាគីកូរ៉េខាង​ ត្បូងបានមានកាយវិការតបតវិញដោយការបាញ់ផ្លោងរាប់រយគ្រាប់។ លោកសង្កត់
ធ្ងន់ថា ការចោទប្រកាន់របស់កូរ៉េខាងត្បូងដោយចាត់ទុកថា ព្យុង យ៉ាងបាញ់ប្រ
ហារមុនគឺគ្មានមូលដ្ឋាន និងមិនផ្អែកទៅលើភស្តុតាងវិទ្យាសាស្ត្រ ណាមួយឡើយ។ ទីភ្នាក់ងារសាព័ត៌មានមជ្ឈឹមស.ប.ប.កជូនដំណឹងថា បណ្តា អង្គភាពសមរភូ​មិ
មុខរបស់កងទ័ពស.ប.ប.ក បានសម្រេចត្រៀមរៀបជាស្រេច សម្រាប់សកម្មភាព
យោធា កំពុងឈានចូលស្ថានភាពសង្គ្រាមនិងរងចាំបទ បញ្ជាវាយប្រហារតែ
ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ