ស.ប.ប.ក. បដិសេធវាយប្រហារទៅលើមូលដ្ឋានទីភ្នាក់ងារនៃគណៈកម្មាការដាក់ទណ្ឌកម្មរបស់ អ.ស.ប.
(VOVWORLD) - ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ២ ឧសភា អង្គទូត ស.ប.ប.ក. ប្រចាំនៅ អ.ស.ប. បានបដិសេធការចោទប្រកាន់ប្រទេសនេះអំពីការវាយប្រហារទៅលើមូលដ្ឋានទីភ្នាក់ងាររបស់គណៈកម្មាការដាក់ទណ្ឌកម្ម អ.ស.ប.។
ស.ប.ប.ក. បដិសេធវាយប្រហារទៅលើមូលដ្ឋានទីភ្នាក់ងារនៃគណៈកម្មាការដាក់ទណ្ឌកម្មរបស់ អ.ស.ប. |
ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ២ ឧសភា អង្គទូត ស.ប.ប.ក. ប្រចាំនៅ អ.ស.ប. បានបដិសេធការចោទប្រកាន់ប្រទេសនេះអំពីការវាយប្រហារទៅលើ មូលដ្ឋានទីភ្នាក់ងាររបស់គណៈកម្មាការដាក់ទណ្ឌកម្ម អ.ស.ប.។ ព្យុងយ៉ាងក៏បានលើកច្បាស់ថា៖ អាមេរិកនិងបណ្ដាអនុភាពអមតិ្តចំពោះព្យុងយ៉ាងគប្បីទទួល ស្គាល់និន្នាការសម្រុះសម្រួលបច្ចុប្បន្នហើយអនុវត្តការខំប្រឹងប្រែងសំដៅបន្ថូ បន្ថយភាពតានតឹង ឆ្ពោះទៅដំណើរសន្តិភាពលើឧបទ្វីបកូរ៉េ ជាងការប្រឌិតរឿង មានអំពីការវាយប្រហារដូច្នេះ។» ក្នុងប្រតិកម្មដំបូង អង្គទូតអាមេរិកប្រចាំនៅ អ.ស.ប. បានបដិសេធរាល់ការចោទប្រកាន់តម្រង់ទៅលើ ស.ប.ប.ក. ដោយ អះអាងថា៖ ការដកស្រង់និងអត្ថាធិប្បាយពោលខាងលើចំពោះអាមេរិកគឺខុសឆ្គង ៕