ស.ប.ប.ក. ប្រកាសសាកល្បងកាំជ្រួច Hwasong – 15 ប្រកបដោយជោគជ័យ
(VOVWORLD) - នៅម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី ២៩ វិច្ឆិកា (តាមម៉ោងវៀតណាម) ប្រទេសកូរ៉េខាងជើងបានប្រកាសជាផ្លូវការធ្វើសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីប (ICBM) Hwasong – 15 ប្រកបដោយជោគជ័យ ដែលមានចម្ងាយបាញ់ទៅដល់ទ្វីបអាមេរិកទាំង ស្រុង។
ស.ប.ប.ក. ប្រកាសសាកល្បងកាំជ្រួច Hwasong – 15 ប្រកបដោយជោគជ័យ |
(VOVworld) – នៅម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី ២៩ វិច្ឆិកា (តាមម៉ោងវៀតណាម) ប្រទេសកូរ៉េខាងជើងបានប្រកាសជាផ្លូវការធ្វើសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីប (ICBM) Hwasong – 15 ប្រកបដោយជោគជ័យ ដែលមានចម្ងាយបាញ់ទៅដល់ទ្វីបអាមេរិកទាំង ស្រុង។ ថ្លែងមតិលើកាណាល់ទូរទស្សន៍ ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បាន មានប្រសាសន៍អំពីការបាញ់បង្ហោះកាំជ្រួចពោលខាងលើ ហើយអះអាងថា៖ ព្យុងយ៉ាងបាន អនុវត្តភារកិច្ចប្រវត្តិសាស្ត្រដ៏មហិមារគឺសុក្រិដប្រៀបខ្លាំងនុយក្លេអ៊ែររបស់ប្រទេសជាតិ។ ការបាញ់បង្ហោះកាំជ្រួចថ្មីបំផុតរបស់កូរ៉េខាងជើងបានធ្វើឲ្យអង្គការអាត្លងទិកខាងជើង (NATO) និងសហភាពអឺរ៉ុប (EU) សម្តែងការព្រួយបារម្ភនឹងជះឥទ្ធិពលទៅលើសន្តិសុខ តំបន់និងអន្តរជាតិ ព្រមទាំង អំពាវនាវឲ្យព្យុងយ៉ាងចូលរួមការសន្ទនាជាមួយសហគមន៍ អន្តរជាតិ។ ខណៈពេលនោះ ថ្នាក់ដឹកនាំអាមេរិកកូរ៉េខាងត្បូងនិងជប៉ុនបានរិះគន់កូរ៉េខាង ជើងបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីល។ នាថ្ងៃដដែល វិទ្យុសម្លេងអាមេរិក បានឲ្យដឹងថា៖ កូរ៉េខាងជើងមិនបានជូនដំណឹងជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិអំពីការសាកល្បងកាំជ្រួច ICBM ទី៣ នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា ៕