ស.ប.ប.ក. ព្រមទទួលបញ្ជីឈ្មោះអ្នកយកព័ត៌មានកូរ៉េខាងត្បូងទៅ Pyunggye-ri
(VOVWORLD) - នាថ្ងៃទី ២៣ ឧសភា ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានប្រកាសថា៖ ស.ប.ប.ក. បានព្រមទទួលបញ្ជីឈ្មោះបណ្ដាអ្នកយកព័ត៌មាននៃប្រទេសនេះទៅ ផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍ព្យុងយ៉ាំងបិទទ្វារទីកន្លែងសាកពិសោធនុយក្លេអ៊ែរ Pyunggye-ri។
ស.ប.ប.ក. ព្រមទទួលបញ្ជីឈ្មោះអ្នកយកព័ត៌មានកូរ៉េខាងត្បូងទៅ Pyunggye-ri |
នាថ្ងៃទី ២៣ ឧសភា ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានប្រកាសថា៖ ស.ប.ប.ក. បានព្រមទទួលបញ្ជីឈ្មោះបណ្ដាអ្នកយកព័ត៌មាននៃប្រទេសនេះទៅ ផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍ព្យុងយ៉ាំងបិទទ្វារទីកន្លែងសាកពិសោធនុយក្លេអ៊ែរ Pyunggye-ri។ តាមក្រសួងពោលខាងលើ ស.ប.ប.ក. បានយល់ព្រមបញ្ជីឈ្មោះ រួមមានអ្នកយកព័ត៌មានកាសែតអេឡេចត្រូនិកចំនួន ៤ នាក់និងអ្នកយព័ត៌មាន នៃវិទ្យុសម្លេងទូរទស្សន៍ចំនួន ៤ នាក់ទៀតដែលកូរ៉េខាងត្បូងបាននាំចេញតាមរយៈកាណាល់ទាក់ទងនៅភូមិឈប់បាញ់ Panmunjom។ តាមគំរោង បណ្ដាអ្នកយកព័ត៌មានកូរ៉េខាង ត្បូងនឹងហោះហើរនៅទីក្រុងកំពង់ផែរ Wonsan របស់កូរ៉េខាងជើង។ ប៉ុន្តែ មិនដឹងច្បាស់ពេលវេលាដែលគេចេញដំណើរឡើយ៕