ស.ប.ប.ក លុបចោលកិច្ចពិភាក្សាការងារជាន់ខ្ពស់ជាមួយកូរ៉េខាងត្បូង និងព្រមានលុបចោលសន្និសីទកំពូល

(VOVWORLD) -ជំនួបកំពូលរវាង ប្រធានាធិបតីអាមេរិក Donald Trump ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខ នឹងទទួលបាន "ជោគជ័យជាផ្លែផ្កា"។

ទីភ្នាកងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង (KCNA) បានជូនដំណឹងថា៖ ព្យុងយ៉ាងនាថ្ងៃទី ១៦ ឧសភាបានព្រមាននឹងលុបចោលសន្និសីទកំពូលជាប្រវត្តិសាស្ត្រជាមួយអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខ នៅសិង្ហបុរី ប្រសិនបើវ៉ាស៊ីនតោនបន្តតម្រូវឲ្យ ស.ប.ប.ក បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ។ ព្យុងយ៉ាងក៏បានប្រកាសថា៖ ប្រទេសខ្លួននឹងគ្មានពេលណាដែលបោះបង់ចោលនុយក្លេអ៊ែរ ដើម្បីជាថ្នូរនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយអាមេរិកឡើយ។

ស.ប.ប.ក លុបចោលកិច្ចពិភាក្សាការងារជាន់ខ្ពស់ជាមួយកូរ៉េខាងត្បូង និងព្រមានលុបចោលសន្និសីទកំពូល - ảnh 1 នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Lee Nak-yon

សូមគូសបញ្ជាក់ថា៖ មុននេះ KCNA ក៏បានជូនដំណឹងថា៖ ព្យុងយ៉ាងបានសម្រេចិត្តលុបចោលកិច្ចពិភាក្សាជាន់ខ្ពស់ជាមួយកូរ៉េខាងត្បូង ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៦ ឧសភានៅភូមិផ្អាកសង្គ្រាម Panmunjom ដើម្បីប្រឆាំងជំទាស់ចំពោះការធ្វើសមយុទ្ធ Max Thunder ដែលកំពុងប្រព្រឹត្តិទៅរវាងកូរ៉េខាងត្បូងជាមួយយយអាមេរិក។ យោងតាម KCNA បានឲ្យដឹងថា៖ ការធ្វើសមយុទ្ធ Max Thunder រវាងកម្លាំងអាកាសកូរ៉េខាងត្បូងជាមួយអាមេរិក គឺជាការហ្វឹកហាត់សម្រាប់ការឈ្លានពាន ស.ប.ប.ក ហើយជាកាយវិការបង្ករឿងហេតុ ខណៈដែលទំនាក់ទំនងអន្តរកូរ៉េកំពុងមានភាពកក់ក្ដៅឡើង។

 ចំពោះបម្រែបម្រូលនេះ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Lee Nak-yon បានបង្ហាញនូវជំនឿជាក់ថា៖ ជំនួបកំពូលរវាង ប្រធានាធិបតីអាមេរិក Donald Trump ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខ នឹងទទួលបាន "ជោគជ័យជាផ្លែផ្កា" ហើយនឹងជួយបញ្ឈប់សង្រ្គាមត្រជាក់ជាផ្លូវការ តាមរយៈសន្តិភាពដ៏រយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ នៅក្នុងបទសុន្ទរកថា នៅក្នុងវេទិការសន្តិសុខមួយនៅក្នុងស្រុក លោក Lee បានកោតសរសើរចំពោះលោក Trump ដែលបង្កើតឡើងជំហានលោតផ្លោះដ៏សំខាន់ៗផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ