ស.ប.ប.ក. អះអាងជាថ្មីម្តងទៀតនូវលក្ខ័ណ្ឌចរចាជាមួយអាមេរិក
(VOVWORLD) - ក្នុងអត្ថបទសរសេរលើកាសែតកូរ៉េខាងជើង Rodong Simmun នាថ្ងៃទី ១៩ ធ្នូ ស.ប.ប.ក. បដិសេធន៍សំណើរថ្មីបំផុតរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ស្តីអំពីការដែលព្យុងយ៉ាងចូលរួមការសន្ទនាគ្មានលក្ខ័ណ្ឌចាប់បង្ខំ។
ស.ប.ប.ក. អះអាងជាថ្មីម្តងទៀតនូវលក្ខ័ណ្ឌចរចាជាមួយអាមេរិក |
(VOVworld) – ក្នុងអត្ថបទសរសេរលើកាសែតកូរ៉េខាងជើង Rodong Simmun នាថ្ងៃទី ១៩ ធ្នូ ស.ប.ប.ក. បដិសេធន៍សំណើរថ្មីបំផុតរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ស្តីអំពីការដែលព្យុងយ៉ាងចូលរួមការសន្ទនាគ្មានលក្ខ័ណ្ឌចាប់បង្ខំ។ អត្ថបទសរសេរបានអះ អាងគោលជំហរមុនក៏ដូចជាក្រោយប្រដេញតាមកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយ នឹងមិនត្រូវបានរងឥទ្ធពលពីសំណើររបស់អាមេរិកអំពីដំណើរការចរចាគ្មានលក្ខ័ណ្ឌចាប់បង្ខំ។ អត្ថបទសរសេរចាត់ទុកថា៖ សំណូមពររបស់វ៉ស៊ីនតោនគឺសំដៅស្វែងរករបៀបដាក់ការ ទទួលខុសត្រូវលើព្យុងយ៉ាង បន្ទាប់នោះ នឹងឆ្លៀតយកសេចក្តីសម្រេចចិត្តថ្មីរបស់ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. ដាក់ទណ្ឌកម្មទៅលើប្រទេសនេះ ប្រសិនបើ ព្យុងយ៉ាងមិនយល់ព្រមនឹង ការសន្ទនាអំពីការរំសាយសព្វាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងសង្កត់ធ្ងន់នឹងមិននាំបញ្ហាកាំជ្រួច និងនុយក្លេអ៊ែររបស់ខ្លួនពិភាក្សាឡើយដល់ពេលណាអាមេរិមមិនលុបចោលគោលនយោបាយអមិត្តចំពោះព្យុងយ៉ាងសិន៕