ស.ប.ប.ក.និងរុស្ស៊ីពិភាក្សាអំពីភាពតានតឹងលើឧបទ្វីបកូរ៉េ


 ស.ប.ប.ក.និងរុស្ស៊ីពិភាក្សាអំពីភាពតានតឹងលើឧបទ្វីបកូរ៉េ  - ảnh 1
ស.ប.ប.ក.និងរុស្ស៊ីពិភាក្សាអំពីភាពតានតឹងលើឧបទ្វីបកូរ៉េ (VNA)

(VOVworld) – ទីភ្នាក់ងារសារព័ត៌មានរបស់ ស.ប.ប.ក. (KCNA) បានឲ្យដឹងថា៖ នាថ្ងៃទី ៣០ មេសា អនុរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក. លោក Han Sung-ryol បានជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅព្យុងយ៉ាង លោក Alexander Matsegola ដើម្បីពិភាក្សាអំពីភាពតានតឹងលើឧបទ្វីបកូរ៉េនាបច្ចុប្បន្ន។ ក្នុងជំនួប នេះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Han Sung-ryol បានឲ្យដឹងថា៖ ប្រទេសនេះប្រឆាំងជំទាស់ឧបាយកលបង្កើនសព្វាវុធយុទ្ធសាស្ត្រនិងការធ្វើសមយុទ្ធរួមដោយទ្រង់ទ្រាយធំដែលកំពុងប្រព្រឹត្តទៅសំដៅប្រឆាំងប្រទេសនេះ ហើយចាត់ទុកនេះគឺជាមូលហេតុបណ្តាលឡើងភាពតានតឹងលើឧបទ្វីបកូរ៉េនា បច្ចុប្បន្ន។ លោក Han Sung-ryol បានសម្តែងយ៉ាងច្បាស់លាស់នូវគោលជំហរ ថា៖ ចំពោះការគំរាមកំហែងវាយប្រហារនុយក្លេអ៊ែររបស់អាមេរិក ស.ប.ប.ក. នឹងបន្តជ្រើសរើសវិធានការបង្កើនកំលាំងយោធារបស់ខ្លួនដើម្បីការពារសន្តិភាព និងអធិបតេយ្យភាពរបស់ខ្លួន។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅព្យុងយ៉ាង លោក Alexander Matsegola បានសម្តែងគោលបំណងថា៖ ស្ថានភាពនៅឧប ទ្វីបកូរ៉េនឹងមានភាពធូរស្រាលយ៉ាងឆាប់រហ័ស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ