ស.ប.បកូរ៉េ បានដាស់តឿនឱ្យសហរដ្ឋអាមេរិកដកវិធានការដាក់ទណ្ឌកម្ម
(VOVWORLD) - នាថ្ងៃទី១៦ខែតុលា ស.ប.ប កូរ៉េបានជំរុញឱ្យសហរដ្ឋអាមេរិកដកបទបញ្ជា ទណ្ឌកម្មជាភ្លាមៗដោយអះអាងថាវិធានការរឹតត្បិតទាំងនេះបានឆ្លុះបញ្ចាំងពី គោលនយោបាយអមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះក្រុងព្យុងយ៉ាង។
ស.ប.បកូរ៉េ បានដាស់តឿនឱ្យសហរដ្ឋអាមេរិកដកវិធានការដាក់ទណ្ឌកម្ម |
នៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ទីភ្នាក់ងារព័ត៌មានមជ្ឈិមស.ប.ប កូរ៉េក (KCNA) បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកគួរតែមានជំហានសមស្របដើម្បីឆ្លើយតបទៅ នឹងសកម្មភាពផ្សះផ្សាររបស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ KCNA បានឲ្យដឹងថាស.ប.បកូរ៉េ បានបញ្ឈប់ការបាញ់សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរយៈពេលយូរបង្គួរមកហើយ ហេតុដូច្នេះហើយ រាល់វិធានការ ដាក់ទណ្ឌកម្មដែលពាក់ព័ន្ធការសាកល្បងទាំងនេះត្រូវបានដកចេញផងដែរ។
ក្នុងថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយរបស់ ស.ប.ប កូរ៉េ បានជូនដំណឹងអំពី កិច្ចពិភាក្សាជាន់ខ្ពស់ជាមួយកូរ៉េខាងត្បូងដែលប្រព្រឹត្តទៅមុននោះមួយថ្ងៃដោយបានលើកច្បាស់ថាភាគីទាំងពីរបាន«ពិភាក្សាយ៉ាងទូលាយនិងស៊ីជម្រៅ»ស្តីពី វិធានការជាក់ស្តែងសំដៅអនុវត្តនូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំ នៃប្រទេស ទាំងពីរសម្រេចបាននៅជំនួបកំពូលនាពេលថ្មីៗនេះ។ KCNA ក៏បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅនិងទូលាយអំពីរបៀបជាក់ស្តែងសំដៅ អនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាងខែកញ្ញានិង អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរឡើងទៅដល់កម្ពស់ថ្មីមួយផងដែរ៕