ស.ប.បកូរ៉េដំណើរការវាយប្រហារជាសមិ្មតិកម្ម
(VOVWORLD) - នាថ្ងៃទី២៦ សីហា ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) ឲ្យដឹងថា មេដឹកនាំប្រទេសនេះលោក Kim Jong-un បានតាមដានការ វាយប្រហារជាសមិ្មតិកម្មទៅលើកោះមួយចំនួនរបស់កូរ៉េខាងត្បូងនៅជិតតំបន់ ព្រំដែនប៉ែកខាងលិច។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un អញ្ជើញទៅសាកសួរសុខទុក្ខអង្គភាពយោធាមួយនាថ្ងៃទី១៤ សីហា (រូបថត៖Yonhap/TTXVN) |
(VOVworld) - នាថ្ងៃទី២៦ សីហា ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) ឲ្យដឹងថា មេដឹកនាំប្រទេសនេះលោក Kim Jong-un បានតាមដានការ វាយប្រហារជាសមិ្មតិកម្មទៅលើកោះមួយចំនួនរបស់កូរ៉េខាងត្បូងនៅជិតតំបន់ ព្រំដែនប៉ែកខាងលិច។ ក្នុងការវាយប្រហារជាសមិ្មតិកម្ម ទៅលើកោះ Baengnyeong និងកោះ Yeonpyeong នោះ យន្តហោះរបស់កូរ៉េខាងត្បូងបាន វាយប្រហារទៅលើគោលដៅ ខណៈដែលជើងទម្រកាំជ្រួចនិងកាំភ្លើងធំក៏បាន បាញ់គ្រាប់បែកទៅលើគោលដៅនេះផងដែរ។
សកម្មភាពពោលខាងលើប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលកងទ័ពអាមេរិក-កូរ៉េខាងត្បូងកំពុងដំណើរការសមយុទ្ធរួមដោយឈ្មោះ “អ្នកការពារសេរីភាព Ulchi” ដែលគ្រោងនឹងអូសបន្លាយក្នុងរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី២១ សីហា នៅកូរ៉េខាងត្បូង ដោយមានការចូលរួមរបស់ទាហានអាមេរិកជាង១៧ពាន់នាក់ និងទាហានកូរ៉េខាងត្បូង៥០ពាន់នាក់៕