ស.ប.បកូរ៉េត្រៀមខ្លួនជាស្រេចដំណើរការសាកល្បងនុយក្លេអ៊ែរថ្មីមួយ

ស.ប.បកូរ៉េត្រៀមខ្លួនជាស្រេចដំណើរការសាកល្បងនុយក្លេអ៊ែរថ្មីមួយ - ảnh 1
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang Gyun (រូបថត៖Yonhap/TTXVN)

(VOVworld) - នាថ្ងៃទី១២ កញ្ញា ក្រសួងការពារជាតិកូរ៉េខាងត្បូងប្រកាសថា
ស.ប.បកូរ៉េបានត្រៀមខ្លួនជាស្រេចអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរថ្មីមួយនៅ
ពេលណាក៏បាន។អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang
Gyun អះអាងថា មជ្ឈដ្ឋានស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងនិងអាមេរិកចាត់
ទុកថា ស.ប.បកូរ៉េ បានត្រៀមខ្លួនជាស្រេចអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរផ្សេង
មួយនៅតំបន់ Punggye-ri នៅគ្រប់ខណៈពេល។លោក Moon Sang Gyun ក៏បាន
សង្កត់ធ្ងន់ថា កងទ័ពកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងស្ថានការណ៍ត្រៀមខ្លួនជា
ស្រេចប្រយុទ្ធ សំដៅតបតវិញនូវការសាកល្បងនុយក្លេអ៊ែរ បាញ់កាំជ្រួចឬបង្ក
រឿងហេតុរបស់ស.ប.កូរ៉េ។
នាថ្ងៃដដែល នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអះអាង ការដែល
ព្យុងយ៉ាងអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរចំនួន២លើកក្នុងរយៈពេល៩ខែគឺ
ប្រការមិនអាចទទួលយកបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ