ស.ប.បកូរ៉េត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងសង្គ្រាមជាមួយអាមេរិក

ស.ប.បកូរ៉េត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងសង្គ្រាមជាមួយអាមេរិក - ảnh 1
មេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un តាមដានករណីសមយុទ្ធកាំភ្លើងធំ
(រូបថត៖Yonhap/TTXVN)

(VOVworld) - នាថ្ងៃទី១៧ មេសា ឯកអគ្គរដ្ឋទូតរងស.ប.បកូរ៉េប្រចាំនៅអ.ស.ប
លោក Kim In Ryong ប្រកាសថា ប្រទេសនេះត្រៀមខ្លួនជាស្រេចតបតវិញបើទោះបី
ស្ថិតនៅក្រោមរូបភាពក៏ដោយដែលសកម្មភាពយោធារបស់អាមេរិកបង្កឡើង។
សេចក្ដីប្រកាសនេះត្រូវបាននាំចេញនៅសន្និសីទកាសែតមួយ ក្រោយពីអនុប្រធានា
 ធិបតីអាមេរិកលោក Mike Pence ទើបនឹងបានព្រមានព្យុងយ៉ាងមិនគប្បីសាកល្បង
ការប្ដេជ្ញាចិត្តរបស់វ៉ាស៊ីនតោនឡើយ។ឯកអគ្គរដ្ឋទូតរងលោក​ Kim In Ryong ក៏បាន
ចោទប្រកាន់អាមេរិកដែលកំពុងប្រែក្លាយឧបទ្វីបកូរ៉េទៅជាចំណុចក្ដៅគកុកធំបំផុត
លើពិភពលោកហើយបង្កើតឡើងកាលៈទេសៈគ្រោះថ្នាក់ដែលបណ្ដាលឲ្យសង្គ្រាម
នុយក្លេអ៊ែរអាចផ្ទុះឡើងនៅគ្រប់ខណៈពេល។
នាថ្ងៃដដែល ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុងម៉ូស្គូ​ រដ្ឋមន្រ្តីការបរទេស
 រុស្ស៊ីលោក Sergei Lavrov បានឡើងសម្លេងប្រឆាំងជំទាស់សកម្មភាពយោធាដោយ
ឯកតោភាគីរបស់អាមេរិកតម្រង់ទៅលើស.ប.បកូរ៉េ។លោក Lavrov ប្រកាសថា
រុស្ស៊ីមិនយល់ព្រមជាមួយសកម្មភាពនុយក្លេអ៊ែររបស់ព្យុងយ៉ាងដែលរំលោភបំពាន
ទៅលើសេចក្ដីសំរេចចិត្តរបស់អ.ស.បនោះឡើយ ប៉ុន្តែប្រការនេះ មិនមានន័យថា
 វ៉ាស៊ីនតោនអាចបំបែកបំបាក់ច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ