ស.ប.បកូរ៉េនឹងបញ្ជូនតំណាងទៅចូលរួមកិច្ចប្រជុំសន្តិសុខ Munich ឆ្នាំ២០២០

(VOVWORLD) - អ្នកនាំពាក្យរបស់ MSC បាន បញ្ជាក់ថា អនុរដ្ឋមន្រ្តីការបរទេសស.ប.បកូរ៉េលោក Kim Son Gyong នឹង ចូលរួមព្រឹត្តិការណ៍សន្តិសុខដែលត្រូវបានវាយតម្លៃ គឺធំបំផុតលើពិភពលោក នេះ។
ស.ប.បកូរ៉េនឹងបញ្ជូនតំណាងទៅចូលរួមកិច្ចប្រជុំសន្តិសុខ Munich ឆ្នាំ២០២០ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ MSC លើកទី៥៥ (រូបថត៖ AFP/TTXVN) 

  ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានីតកូរ៉េ នឹងបញ្ជូនមន្ត្រីការទូតមួយរូបទៅចូលរួមកិច្ចប្រជុំសន្តិសុខ Munich (MSC) ជាប្រចាំឆ្នាំលើកទី៥៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែកុម្ភៈ ឆ្នាំ២០២០នៅទីក្រុង Munich របស់អាល្លឺម៉ង់។ អ្នកនាំពាក្យរបស់ MSC បាន បញ្ជាក់ថា អនុរដ្ឋមន្រ្តីការបរទេសស.ប.បកូរ៉េលោក Kim Son Gyong នឹង ចូលរួមព្រឹត្តិការណ៍សន្តិសុខដែលត្រូវបានវាយតម្លៃ គឺធំបំផុតលើពិភពលោកនេះ។

        ត្រូវបានបង្កើតឡើងចាប់ពីឆ្នាំ១៩៦៣ MSC ប្រមូលផ្ដុំមន្ត្រីជាន់ខ្ពស់និង ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើពិភពលោក ដើម្បីពិភាក្សាអំពីរាល់ការ សាកល្បងខាងសន្តិសុខ។ កិច្ចប្រជុំលើកទី៥៦ គ្រោងនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤ដល់ថ្ងៃទី១៦កុម្ភៈឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ